ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ ក្នុងអាណត្តិទី៧ ត្រូវដោះស្រាយ ពង្រឹងប្រព័ន្ធយុត្តិធម៌ជូនប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងអាណត្តិទី៧ ដែលជាអាណត្តិនៃការដឹកនាំរបស់សម្ដេច ការដោះស្រាយនិងពង្រឹងប្រព័ន្ធយុត្តិធម៌ត្រូវធ្វើជាត្រីមុខមួយដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលនឹងបង្កើតនូវភាពសុខដុមរមណីនៅក្នុងសង្គម។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដោះស្រាយពង្រឹងប្រព័ន្ធយុត្តិធម៌ជាអាទិភាពសំខាន់សម្រាប់រដ្ឋាភិបាលរបស់សម្ដេច។

សម្ដេចថា៖ «សំខាន់បំផុតគឺការដោះស្រាយពង្រឹងប្រព័ន្ធយុត្តិធម៌ និងការឆ្លើយតបចំពោះប្រជាជន យើងធ្វើយ៉ាងណាឱ្យបានលទ្ធផលជាក់ស្ដែងវាមិនសំខាន់លើក្រដាសខ្ញុំអានទេ! តែវាសំខាន់ធ្វើយ៉ាងណា មានយន្តការយ៉ាងណាឱ្យចេញជាផ្លែផ្ការនៅលើដី»។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ បានប្រជុំអនុម័តនូវសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ដែលមានគោលដៅក្នុងការបន្ថែមលើយន្តការដែលមានស្រាប់ និងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋានជាដំណោះស្រាយវិវាទដែលគូភាគីនៃវិវាទទទួលបានទាំងអស់គ្នា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានថ្លែងថា អាជ្ញាធរថ្មីនេះមិនដើរតួនាទីជំនួសយន្តការដែលមានស្រាប់នោះទេ ដោយយន្តការថ្មីនេះនឹងផ្ដល់ការគាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធនានា សំដៅលើកំពស់ដោះស្រាយវិវាទដល់ប្រជាពលរដ្ឋដល់មូលដ្ឋានដោយប្រើវិធីសម្របសម្រួលដោះស្រាយវិវាទ។

លោកថា៖ «លើទិដ្ឋភាពច្បាប់ការដោះស្រាយវិវាទអាចប្រព្រឹត្តិទៅទាំងប្រព័ន្ធតុលាការ ទាំងក្រៅប្រព័ន្ធតុលាការ លើកលែងតែករណីខ្លះដែលច្បាប់កំណត់ជាសមត្ថកិច្ចផ្ដាច់មុខរបស់ប្រព្រ័ន្ធតុលាការដូចជាករណីរឿងព្រហ្មទណ្ឌជាដើម។ ដូច្នេះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមិនមែនជារឿងថ្មីនោះទេ ហើយក៏ត្រូវបានអនុញ្ញាត្តដោយច្បាប់ផងដែរ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យសេចក្ដីព្រាងព្រះរាជក្រឹត្យនេះអាចដាក់អនុវត្តន៍បានឆាប់ និងបង្កើនការផ្សព្វផ្សាយដើម្បីឱ្យពលរដ្ឋបានយល់ច្បាស់ពីអាជ្ញាធររជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ។

បច្ចុប្បន្នកម្ពុជាបានអនុវត្តន៍យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមួយចំនួនរួចហើយដូចជា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយវិវាទការងារ យន្តការមជ្ឈត្តការពាណិជ្ជកម្មដោះស្រាយវិវាទពាណិជ្ជកម្ម យន្តការអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី យន្តការគណៈកម្មការសូរិយោដី រួមជាមួយយន្តការផ្នែករដ្ឋបាលមួយចំនួនផ្សេងទៀត និងរដ្ឋបាលថ្នាក់ក្រោមជាតិក៏ជាយន្តការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក