ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្ដីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី "ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ" ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ នេះ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងថា ការបង្កើតអាជ្ញាធរជាតិនេះ គឺដើម្បីបំពេញបន្ថែមលើយន្តការដែលមានស្រាប់ និងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន ដែលចង់បាននូវដំណោះស្រាយវិវាទមួយ និងជាដំណោះស្រាយវិវាទដែលគូភាគីវិវាទទាំងអស់អាចទទួលយកបាន។

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាក្រោយច្បាប់ថ្មីនេះចេញនឹងអាចជួយកាត់បន្ថយការកកស្ទះសំណុំរឿងក្នុងប្រព័ន្ធតុលាការ។ សម្ដេចធិបតីថា ក្នុងអាណត្តិទី៧ ការដោះស្រាយ និងពង្រឹងប្រព័ន្ធយុត្តិធម៌គឺជាគោលដៅសំខាន់របស់រដ្ឋាភិបាល។

សម្ដេចថា៖ «ការបង្កើតជាអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះយើងសង្ឃឹមថានឹងជួយរួមចំណែកក្នុងការផ្ដល់និងបង្កើតនៅសុខដុមរមនីយកម្មនៅការជួយ ដែលមិនជំនួសតុលាការនោះទេ។វាជាយន្តការសម្រាប់ជួយក្រៅប្រព័ន្ធ»។

សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» មានចំនួន ៦ជំពូក និង២២មាត្រា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក