ចិន៖ អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC News។
តាមប្រភពសារព័ត៌មានដដែលបានឱ្យដឹងថា លោក Li Keqiang បានសម្រាកនៅទីក្រុងសៀងហៃថ្មីៗនេះ ហើយបានគាំងបេះដូង បណ្តាលឱ្យលោកបានស្លាប់នៅម៉ោង ១២:១០ព្រឹក ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការប្រឹងប្រែងអស់លទ្ធភាពរបស់ក្រុមគ្រូពេទ្យ។
លោក Li Keqiang គឺជាសេដ្ឋវិទូ និងអ្នកនយោបាយចិន ដែលបានបម្រើការជានាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិនពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០២៣។ លោកក៏ជាសមាជិកលំដាប់ទីពីរនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តចិន (CCP) ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២៕