ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ានី៖ «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ»

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានថ្លែងថា លោកតែងតែចងចាំ សារដាស់តឿនរបស់សម្តេចតេជោមួយឃ្លាថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ» ខណៈលោកចែករំលែកសារនេះជាមួយសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល ដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ានី លើកឡើងដូចនេះក្នុងឱកាសពិធីបិទប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានលើកឡើងនូវសារដាស់តឿនរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើ និងបានគូសបញ្ជាក់ថា បន្ថែមលើការបណ្តុះបណ្តាលដើម្បីសមត្ថភាពវិជ្ជាជីវៈ មន្ត្រីដែលមានឥរិយាបទល្អ បំពេញការងារប្រកបដោយវិន័យ គុណភាព និងគុណធម៌ នឹងធានាបានការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ដែលកំពុងមានការកើនឡើងជាលំដាប់ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងការចូលរួមចំណែកអភិវឌ្ឍកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

លោក ហ៊ុន ម៉ានី ក៏បានចែករំលែកអភិក្រមនៃការគោរព ៣ចំណុចផ្ទាល់ខ្លួនរបស់លោក ជូនដល់សិក្ខាកាមបានបញ្ចប់វគ្គបណ្តុះបណ្តាល និងសិក្សាកាមដែលត្រៀមចេញទៅបំពេញការងាររដ្ឋបាលនៅក្រសួង ស្ថាប័ននាពេលខាងមុខនេះ ដោយក្នុងនោះរួមមាន ការគោរពចាស់ទុំ គឺចេញមកពីគុណធម៌ សីលធម៌ ការគោរពឋានានុក្រម ដែលកើតចេញមកពីការតែងតាំង និង ការគោរពវីរភាពអ្នកដឹកនាំ គឺកើតចេញមកពីឧត្តមគតិ។

គួរឱ្យដឹងដែរថា ពិធីបិទប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល រួមនឹងវត្តមានចូលរួមពីសំណាក់ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រម ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល គ្រូបង្គោល សិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ និងសិក្ខាកាមមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ សរុបចំនួនប្រមាណ ២០០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក