ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

៩ខែ ឆ្នាំ២០២៣ មានករណីរំលោភស្ត្រី និងកុមារជាង ២០០ករណី

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ មន្ទីរកិច្ចការនារីរាជធានីខេត្តទាំង២៥ បានផ្តល់សេវាជូនជនរងគ្រោះចំនួន ២៧៤ករណី ក្នុងនោះមានករណីរំលោភចំនួន ២៥៩ករណី មានជនសង្ស័យជាប់ពន្ធនាគារចំនួន ២២៩នាក់ និងរត់គេចខ្លួន ៦៤នាក់។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ហ៊ូ សាមិត្ត ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី» ជូនដល់គ្រូបង្គោលមកពីរាជធានីខេត្តទាំង៩ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដែលវគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥-២៧ ខែតុលា នៅខេត្តកែប។

លោកស្រី ហ៊ូ សាមិត្ត បានគូសបញ្ជាក់ថា ការប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈ អំពើប្រទូស្តកេរខ្មាស អំពើបង្ហាញកេរភេទ អំពើរុកកួនខាងផ្លូវភេទ អំពើអាសអាភាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ឆ្នាំ គឺជាអំពើខុសច្បាប់ដែលផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនរងគ្រោះ និងការអភិវឌ្ឍធនធានមនុស្ស។

លោកស្រីអភិបាលរងខេត្ត គឺម ចន្នី បានលើកឡើងថា ខេត្តកែបពុំមានបទល្មើសការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទឡើយ ខណៈកែបមានបទល្មើសព្រហ្មទណ្ឌចំនួន ៧ករណី និងបទឧក្រិដ្ឋ ៥ករណី។

លោកស្រីបន្តថា កន្លងមកមន្ទីរកិច្ចការនារីខេត្ត បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទស្ដ្រី និងក្មេងស្រី ទប់ស្កាត់ការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ ទប់ស្កាត់ការជួញដូរមនុស្សអាជីវកម្មផ្លូវភេទ ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៣លើក ជូនដល់មន្ត្រីបង្គោលយេនឌ័រតាមមន្ទីរវិស័យក្រុង ស្រុក គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ-សង្កាត់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក