ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព្រះបរមរាជវាំង នឹងរៀបចំពិធីបុណ្យខួបលើកទី១៩ នៃទិវាគ្រងព្រះបរមរាជសម្បតិ្តរបស់ព្រះមហាក្សត្រ

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នឹងរៀបចំពិធីបុណ្យខួបលើកទី១៩ នៃទិវាគ្រងព្រះបរមរាជសម្បតិ្តរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃអាទិត្យទី២៩ ខែតុលា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនំាឱ្យគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ដោយមានការតុបតែងលម្អភ្លើងពណ៌ ពាក្យស្លោក ថ្វាយព្រះពរ និងសារលិខិតថ្វាយព្រះពរ ព្រមទាំងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក នៅតាមក្រសួង និងស្ថាប័នរបស់ខ្លួន។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំដល់រដ្ឋបាលរាជធានីខេត្ត មន្ទីរអង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន វត្តអារាម ត្រូវរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៩នៃទិវាគ្រងព្រះបរមរាជសម្បតិ្តរបស់ព្រះមហាក្សត្រផងដែរ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិក៏បានណែនាំឱ្យគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីខេត្ត ចាត់តាំងក្រុមតន្ត្រីសិល្បបុរាណ សម័យ សម្តែងជូនប្រជារាស្ត្រទស្សនាកម្សាន្តសប្បាយនៅតាមទីសាធារណៈដើម្បីអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រនេះ។

ជាមួយគ្នានេះណែនាំដល់អង្គភាពក្រោមឱវាទឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បម្រើការរៀបចំព្រះរាជពិធីបុណ្យគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ ឱ្យធានាបានសុវត្ថិភាពល្អប្រសើរ និងចាត់តាំងឱ្យមានការអុជកាំជ្រួច អបអរសាទរ នៅ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទីយប់។

ព្រះបាទ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះបិតារបស់ទ្រង់បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤ ហើយសម្រេចយកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការឡើងគ្រងព្រះបរមរាជសម្បត្តិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក