ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គនាយកក្រុមហ៊ុន Minebea សន្យាកៀងគរក្រុមហ៊ុនរបស់ជប៉ុនមកកាន់កម្ពុជាបន្ទាប់ពីរកស៊ីដោយជោគជ័យ ១២ឆ្នាំមកនេះ

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន Minebea លោក ស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) ថាលោកនឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

លោក ស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) បានលើកឡើងក្នុងជំនួបជាមួយប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ថា ១២ឆ្នាំមកនេះក្រុមហ៊ុនលោករកស៊ីបានជោគជ័យនៅកម្ពុជាក៏ដោយសារការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន ដោយលោកបានចាត់ទុកសម្ដេចតេជោថាជា «ឆ្មប» បង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជាថែមទៀតផង។

លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើនដើម្បីបម្រើឲ្យសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មី របស់ក្រុមហ៊ុនដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។

លោកអគ្គនាយក ក៏បានជម្រាបជូន សម្ដេចតេជោ អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ និងថាក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនលោក នឹងជួយទាក់ទាញក្រុមហ៊ុនរបស់ជប៉ុនធំៗបន្ថែមទៀតមកកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា។

គួរឱ្យដឹងផងដែរថាក្រុមហ៊ុន Minebea ជាក្រុមហ៊ុនអេឡិចត្រូនិករបស់ជប៉ុនផលិតម៉ូទ័រគ្រប់ប្រភេទដែលយកទៅផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ក្រុមហ៊ុននេះបានបើកដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគចំនួន ២៣លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នក្រុមហ៊ុននេះបានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជាឡើងដល់ជាង ៦០០លានដុល្លារអាមេរិក៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក