ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UNDP រួមចំណែកអភិវឌ្ឍវិស័យឌីជីថល សេដ្ឋកិច្ចនិងសង្គមកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្រ្តីមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងអំណរគុណអ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP ចំពោះឆន្ទៈ និងការប្តេជ្ញា ក្នុងការរួមចំណែកអភិវឌ្ឍវិស័យឌីជីថល សេដ្ឋកិច្ចនិងសង្គមកម្ពុជា។

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងក្រុមការងារ ចូលពិភាក្សាការងារ នៅទីស្តីការក្រសួង ដែលកិច្ចពិភាក្សានេះ មានគោលបំណងពង្រឹងភាពជាដៃគូ និងយុទ្ធសាស្ត្រ សម្រាប់ពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍធនធានមនុស្សឌីជីថល។

ក្នុងជំនួបនេះ លោកស្រី Alissar Chaker បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបពិភាក្សាការងារជាមួយនាពេលនេះ និងបានអបអរសាទរចំពោះសមិទ្ធផលនានា ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល ដែលប្រទេសកម្ពុជាសម្រេចបាន។

លោកស្រីក៏បានជម្រាបជូនរដ្ឋមន្ត្រីប្រៃសណីយ៍និងទូរគមនាគមន៍ អំពីការប្តេជ្ញាចិត្តបន្តគាំទ្ររបស់ UNDP លើការជួយកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច និងជាពិសេសគាំទ្រដល់ការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ លោក ជា វ៉ាន់ដេត បានលើកឡើងពីវឌ្ឍនភាពរបស់ក្រសួង ក្នុងការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការប្រើប្រាស់ផងដែរ។

រដ្ឋមន្ត្រីប្រៃសណីយ៍ក៏បានជម្រាបជូនតំណាង UNDP ប្រចាំនៅកម្ពុជា អំពីការងារអាទិភាពក្នុងការជំរុញបរិវត្តកម្មនៅតាមក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ និងថ្លែងអំណរគុណលោកស្រី ដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ តែងតែផ្តល់ជំនួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក