ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រស្ស៊ីថា នឹងជួយបណ្តុះបណ្តាលលើជំនាញប្រឆាំងបច្ចេកវិទ្យាដល់នគរបាលជាតិកម្ពុជា

ភ្នំពេញ៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ចង់បង្កើនកិច្ចសហប្រតិបត្តិការកាន់តែល្អជាមួយនឹងនគរបាលកម្ពុជា ហើយថានឹងជួយបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជាលើជំនាញប្រឆាំងបច្ចេកវិទ្យា។

ខាងភាគីរុស្ស៊ីបានគូសបញ្ជាក់បែបនេះនៅក្នុងកិច្ចជំនួបរវាងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត និងប្រធានការិយាល័យតំណាងប្រចាំតំបន់ នៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី លោក សីមសូវ យេវគេងញី នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

លោក សីមសូវ យេវគេងញី បានលើកឡើងថា ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្សី មានបំណងបង្កើនកិច្ចសហប្រតិបត្តិកាន់តែល្អជាមួយនគរបាលជាតិកម្ពុជា ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភាគីរុស្ស៊ី នឹងស្វាគមន៍ជានិច្ចចំពោះកិច្ចសហការជុំវិញការបង្កើនចំណេះដឹងជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់នគរបាលកម្ពុជា។

ជាការឆ្លើយតប អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញការគាំទ្រចំពោះសំណើចង់ជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញថ្មីៗដល់នគរបាលកម្ពុជា ជាពិសេសលើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា Cyber Crime។

អគ្គស្នងការនគរបាលជាតិ បានបន្ថែមទៀតថា កន្លងទៅកម្ពុជា ធ្លាប់បានបញ្ជូននគរបាលជាតិទៅសិក្សាជំនាញផ្សេងៗនៅរុស្ស៊ីរួចហើយ ហើយចំពោះជំនាញបទល្មើសបច្ចេកវិទ្យា នឹងបន្តបញ្ជូននគរបាលកម្ពុជាទៅទទួលការបណ្តុះបណ្តាលបន្ថែមទៀត។

សូមជម្រាបថា កម្ពុជា និងរុស្សី បានបង្កើតចំណងទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៥៦ ហើយបានស្តារទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៧៩ ហើយក្រសួងកិច្ចការផ្ទៃក្នុងនៃសហព័ន្ធរុស្ស៊ី បានក្លាយជាដៃគូពិភាក្សាអាស៊ានណាប៊ូលនៅឆ្នាំ២០១៤៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក