ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ផ្សំផ្គុំឱ្យពិធីការិនី ហ៊ិន ចន្ធ័នីរ័ត្ន និងលោក ឌី ពេជ្រ ចូលរោងជ័យនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន តាងនាមជាអាចារ្យធំបានកំណត់ថ្ងៃចូលរោងជ័យឱ្យ ពិធីការិនី ហ៊ិន ចន្ធ័នីរ័ត្ន និងលោក ឌី ពេជ្រ នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ខណៈថ្ងៃស្អែកទី២២ ខែតុលា ឪពុកម្តាយខាងប្រុសនឹងចូលស្តីដណ្តឹងកូនស្រី។

សម្តេចតេជោ បានសរសេរនៅក្នុងឆាណែលតេឡេក្រាមនាព្រឹកថ្ងៃទី២៦ ខែតុលាថា៖«ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញកូនប្រុសឌី ពេជ្រនិងកូនស្រីហ៊ិន ចន្ធ័នីរត្ឋ័។ ក្នុងឋានះជាឪពុកធំកូនពេជ្រខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។ថ្ងៃស្អែក២៧តុលា២០២៣ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី»

សម្តេចតេជោបន្តរៀបរាប់ថា៖«ថ្ងៃ២២ខែធ្នូ២០២៣កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាងនិងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹកនិងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក