ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានប្រកាសប្រមូលសំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី ដើម្បីយកទុកនៅទីតាំងប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ ក្រសួងបរិស្ថានបានសហការជាមួយក្រុមហ៊ុន អេកូបាត អេនើជី អ៊ិនវេសម៉ិន អ៊ិនធើណេសិនណល ឯ.ក ក្នុងការប្រមូលសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ប្រភេទជាទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនព្រីន និងម៉ាស៊ីនថតចម្លង ។ល។ ដើម្បីយកមកទុកដាក់ឱ្យបានត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាពដល់បរិស្ថាន។

ក្រសួងបរិស្ថានបញ្ជាក់ថា សំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក គឺជាសំណល់បង្កគ្រោះថ្នាក់ ដោយក្នុងនោះមានសារធាតុ បារត កាត់ម្ញ៉ូម នីកែល ក្រូម អាសេនិក និងសំណ។

ប្រសិនបើមិនទុកដាក់ឱ្យបានត្រឹមត្រូវទេ នោះនឹងធ្វើឱ្យមានការសាយភាយសារធាតុគ្រោះថ្នាក់ចូលក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សដូចជា ប៉ះពាល់ឆ្អឹង ខូចតម្រងនោម ខូចប្រព័ន្ធប្រសាទ ខូចចលនាសាច់ដុំ ខូចប្រព័ន្ធភាពស៊ាំ និងប៉ះពាល់ការបង្កកំណើតទារក និងទារកក្នុងផ្ទៃ ជាដើម។

ក្រសួងបរិស្ថាន បានណែនាំឱ្យពលរដ្ឋរក្សាទុកសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកបណ្ដោះអាសន្នឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ពលរដ្ឋអាចយកសំណល់ទាំងនោះមកទុកនៅទីតាំងដែលមានធុងប្រមូលសំណល់អាគុយ សំណល់ថ្មពិល និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ដោយអាចទាក់ទងតាមលេខទូរស័ព្ទ ០១១ ៣៩៩ ១២២/០១១ ៩៩៩ ៩១០/០១៧ ៤៦១ ៨១៩។

គិតត្រឹមឆ្នាំ២០២២ ក្រសួងបរិស្ថានបានដាក់ធុងប្រមូលសំណល់ថ្មពិលបានចំនួន ១០៣ ធុង នៅទីតាំងចំនួន ៩៧ ទីតាំង ទូទាំងកម្ពុជា និងបានប្រមូលសំណល់ថ្មពិលប្រមាណ ៨៦៦ គីឡូក្រាម។ ជាជំហានបន្ត ក្រសួងនឹងមានគម្រោងរៀបចំដាក់ធុងប្រមូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកនៅតាមទីតាំងមួយចំនួននៅរាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក