ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

EU-ABC បន្តគាំទ្រក្រសួងសុខាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល

ភ្នំពេញ៖ រដ្ឋមន្ត្រីសុខាភិបាលបានថ្លែងអំណរគុណ ដល់ EU-ASEAN Business Council (EU-ABC) ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងដូចនេះក្នុងឱកាសទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ដឹកនាំដោយលោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល EU-ABC អមដំណើរដោយប្រធាន-តំណាងក្រុមហ៊ុនឱសថ និងបរិក្ខារពេទ្យសរុបចំនួន២៣ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងជំនួបនេះ រដ្ឋមន្រ្តីសុខាភិបាលបានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ដែលបានធ្វើការវិនិយោគក្នុងវិស័យសុខាភិបាលកន្លងមក រួមមាន ការចុះបញ្ជិកាសម្ភារៈបរិក្ខារពេទ្យ ឱសថ និងវ៉ាក់សាំង ដែលបាន និងកំពុងចរាចរណ៍ផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា សម្រាប់បំពេញសេចក្តីត្រូវការក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ព្រមទាំងការថែទាំសុខភាព សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

រដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានលើកទឹកចិត្ត ក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ពិនិត្យលើកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីការវិនិយោគដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលទាំងមូលនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងសមត្ថភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការលើកកម្ពស់សេវាថែទាំសុខភាពបឋម និហការគ្រប់គ្រង និងបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង។

លោកក៏លើកទឹកចិត្ត EU-ABC លើការវិនិយោគមន្ទីរពេទ្យអន្តរជាតិរបស់សហភាពអឺរ៉ុប ដែលមានស្តង់ដារ និងបច្ចេកវិទ្យាទំនើប ស្របតាមតម្រូវការសុខភាពរបស់ប្រជាជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួលបានសេវា និងដើម្បីបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដល់គ្រូពេទ្យកម្ពុជា។

ជាមួយគ្នានេះ លោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល EU-ABC បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វិស័យសុខាភិបាល តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។

ភាគីទាំង២ បានពិភាក្សាអំពីវិធីសាស្ត្រធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគផ្នែកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ឈរលើមូលដ្ឋាននៃការគោរពច្បាប់ និងបទបញ្ញត្តិជាធរមាន តម្លៃសមស្រប សុវត្ថិភាព និងគុណភាពខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក