សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

រដ្ឋមន្ត្រីកសិកម្មជួបពិភាក្សាការងារជាមួយប្រតិភូ EU-ASEAN Business Council និង EuroCham កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួង បានជួបពិភាក្សាការងារជាមួយប្រតិភូ EU-ASEAN Business Council និង EuroCham កម្ពុជា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចពិភាក្សានេះ លោក ឌិត ទីណា បានស្វាគមន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា។

លោកបានគូសបញ្ជាក់អំពីគោលនយោបាយស្នូលរបស់កម្ពុជា ដែលផ្ដោតលើការអភិវឌ្ឍ ព្រមទាំងនិរន្តរភាពសន្តិសុខ និងសុវត្ថិភាពស្បៀង។

បើតាមរដ្ឋមន្ត្រីកសិកម្ម កម្ពុជាមានសក្តានុពលនៅកម្រិត Up Stream និងមានសន្តិសុខស្បៀង ព្រមទាំងមានអតិរេកស្រូវប្រមាណ ៦.៥លានតោនក្នុងមួយឆ្នាំ ដែលជាឱកាសសម្រាប់អ្នកវិនិយោគលើការកែច្នៃ Down Stream ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់នាំចេញ។

នៅក្នុងវិស័យកសិកម្ម ឯលោក ឌិត ទីណា បានបញ្ជាក់បន្ថែមថា កម្ពុជាផ្តោតសំខាន់លើគុណភាព រសជាតិ សុវត្ថិភាព តាមរយៈការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាជាងការបង្កើនបរិមាណ ជាអាទិ៍ ម្រេចកំពត អង្ករផ្ការំដួល និងសែនក្រអូបជាដើម។

ទន្ទឹមនឹងនេះដែរ លោកក៏បានលើកឡើងអំពីសហគមន៍កសិកម្មតាមគម្រូថ្មី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងកម្រិតទ្រង់ទ្រាយធំ ធានាគុណភាពតាមស្តង់ដាគោលនយោបាយសម្រាប់នាំចេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលនឹងផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។

ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ដោយក្នុងនោះ រដ្ឋមន្ត្រីកសិកម្មកម្ពុជា បានណែនាំឱ្យភាគីដៃគូ សហការជាមួយអគ្គនាកដ្ឋានជំនាញសិក្សា និងស្វែងយល់បន្ថែមក្នុងការវិនិយោគនាំចេញកសិផលកម្ពុជា ទៅសហគមអឺរ៉ុប ពិសេសអង្ករ និងស្វាយចន្ទី ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក