ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងកសិកម្មនិងJICA បន្តធ្វើការសហការគ្នា ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងកសិកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បន្តធ្វើការសហការជាមួយគ្នា ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងឱកាសរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HASHIMOTO Yohei ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោក ឌិត ទីណា បានស្វាគមន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងបន្តធ្វើការសហការជាមួយគ្នា ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា ជាគោលនយោបាយ គឺត្រូវធ្វើឱ្យថ្លៃដើមផលិតកម្មទាប មានខ្សែច្រវាក់តម្លៃល្អ ដើម្បីផ្តល់ចំណេញ និងភាពងាយស្រួលដល់កសិករ អ្នកផលិត។

ជាមួយគ្នានេះដែរ លោកបានណែនាំឱ្យមានការសិក្សាស្រាវជ្រាវច្បាស់លាស់ពីបញ្ហានិងតម្រូវការពិតប្រាកដ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ជាអាទិ៍ ការគ្រប់គ្រងទឹកនិងអគ្គិសនី និងការអនុវត្តឱ្យស្របតាមគោលនយោបាយ ដោយត្រូវគិតគូរធ្វើយ៉ាងណាឱ្យថ្លៃដើមផលិតទាប បង្កើនផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។

ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ដើម្បីសិក្សាអំពីប្រព័ន្ធស្រោចស្រពប្រកបដោយភាពសន្សំសំចៃពេញមួយឆ្នាំ ព្រមទាំងការប្រើប្រាស់ថាមពលសូឡាក្នុងផលិតកម្មកសិកម្ម ដើម្បីភាពងាយស្រួល និងកាត់បន្ថយថ្លៃដើមផលិត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក