ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ត្រីទី១នៃកម្ពុជា លោកស្រី ពេជ ចន្ទមុនី្ន អញ្ជើញទៅទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ  

ភ្នំពេញ៖ ភរិយានាយករដ្ឋមន្ត្រីកម្ពុជា ដែលជាស្ត្រីទី១នៃកម្ពុជា គឺលោកស្រី ពេជ ចន្ទមុនី្ន បានអញ្ជើញដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមការផ្សាយព័ត៌មានដោយនាយកដ្ឋានច្រកទ្វារទី១។

លោកស្រី ពេជ ចន្ទមុនី្ន បានធ្វើដំណើរទៅទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយឧទ្ធម្ភាគចក្រ។ ដំណើរទស្សនកិច្ចរបស់លោកស្រី ពេជ ចន្ទមុន្នី ដូចតាមការគ្រោងទុក ដែលលោកស្រីបានបញ្ជាក់នៅក្នុងបណ្តាញសង្គមរបស់លោកស្រី កាលពីថ្ងៃអាទិត្យទី២២ ខែតុលា ក្រោយពីមានពលរដ្ឋខ្មែរជាច្រើនកុះករបានទៅមើលព្រលានយន្តហោះសៀមរាបថ្មីដែលទើបតែដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅនេះ។ 

គូសបញ្ជាក់ថា អាកាសយានដ្ឋានសៀមរាបអង្គរ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4E ដែលមានផ្លូវរត់ប្រមាណ ៣ ៦០០ម៉ែត្រ ដែលអាចទទួលយន្តហោះប្រភេទ (Code E) ធ្វើប្រតិបត្តិការបាន។ «អាកាសយានដ្ឋានអន្តរជាតិថ្មី» នេះមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទំហំ ២០០ហិកតា ដែលមានចម្ងាយ ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និង ៥០គីឡូម៉ែត្រពីប្រជុំជនក្រុងសៀមរាប។

អាកាសយានដ្ឋានសៀមរាបអង្គរមានចំណតយន្តហោះចំនួន ៣៨ចំណត ក្នុងនោះមានចំណត Code E ចំនួន ១១ចំណត និងចំណត Code C ចំនួន ២៧ចំណត អគារប៉មបញ្ជាហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ និងមានស្ថានីយ៍អ្នកដំណើរមួយដែលអាចទទួលបានភ្ញៀវចំនួន ៧លាននាក់ នៅឆ្នាំ២០២៤ និង ១២លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០ ០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦ ០០០តោនក្នុងឆ្នាំ២០៤០ ខាងមុខនិងអាចទទួលជើងហោះហើរបានចំនួន ៦៥ ៨០០ជើងក្នុងឆ្នាំ២០២៤ និង ១១២ ៧០០ជើង ក្នុងឆ្នាំ២០៤០។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់របស់រដ្ឋាភិបាលចិនជាមួយរយៈពេលសាងសង់ ៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល ៥៥ឆ្នាំ។ ហើយ ៥០ឆ្នាំក្រោយ នឹងប្រគល់មកឱ្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះការចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿន ៥គីឡូម៉ែត្រតភ្ជាប់ពីអាកាសយានដ្ឋានមកផ្លូវជាតិលេខ៦ ចំណាយទឹកប្រាក់ប្រមាណ ៩៥លានដុល្លារអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក