ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលរាជធានីភ្នំពេញស្នើឱ្យអូស្រ្តាលីពិនិត្យលទ្ធភាពវិនិយោគលើសេវាដឹកជញ្ជូននៅភ្នំពេញ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ចាស្ទីន វ៉ាយអេត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើឱ្យអូស្ត្រាលីពិនិត្យមើលលទ្ធភាពក្នុងការវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅទីក្រុងភ្នំពេញ ខណៈបច្ចុប្បន្នប្រជាជនកំពុងតែមានកំណើនប្រឈមនឹងការកកស្ទះចរាចរណ៍។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅភ្នំពេញមានប្រជាជនស្នាក់នៅ និងចេញចូលរកស៊ីប្រមាណជាង៣លាននាក់ ដែលមានរថយន្តធ្វើដំណើរប្រមាណ ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង ២លាន ២សែនគ្រឿង ដែលជាហេតុធ្វើឱ្យមានការកកស្ទះចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ។

លោកថា តែយ៉ាងណា អាជ្ញាធររាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាក់ស្តែងរាជរដ្ឋាភិបាលបានទើបតែអនុញ្ញាតឱ្យពលរដ្ឋធ្វើលើផ្លូវឆ្លងស្ពានកោះនរាទាំងសងខាងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

ក្រៅពីបញ្ហាកកស្ទះចរាចរណ៍ លោក ឃួង ស្រេង បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើបញ្ហាប្រព័ន្ធលូប្រឡាយ ដែលជាបញ្ហាប្រឈមផងដែរនៅរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការលិចលង់នៅក្នុងរាជធានីភ្នំពេញ។

លោកអគ្គរាជទូត ចាស្ទីន វ៉ាយអេត (Justin Whyatt) បានលើកឡើងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នគឺមានការអភិវឌ្ឍរីកចម្រើនជឿនលឿន គឺខុសពីលោកមកបំពេញការងារនៅភ្នំពេញកាលពី ២០ឆ្នាំមុន។ លោកថា នេះជាហេតុដែលធ្វើឱ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្តសម្រុកចូលមករកស៊ីនៅភ្នំពេញដែលធ្វើឱ្យប្រឈមនឹងការកកស្ទះចរាចរណ៍ និងបញ្ហាទឹកស្អាត។

លោកបានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃពុធនេះ គឺលោកមានបំណងចង់ស្ដាប់ពីបញ្ហាប្រឈមនានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។

លោក ចាស្ទីន វ៉ាយអេត បន្តទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី បានស្វែងរកសេដ្ឋកិច្ចជាច្រើន ពិសេសលើវិស័យកសិកម្ម ដោយបានកៀរគរអ្នកវិនិយោគ អូស្ត្រាលីមកវិនិយោគលើវិស័យនេះជាច្រើន។

លោកថ្លែងថា៖ «ទំនាក់ទំនង រវាងកម្ពុជានិងអូស្ត្រាលី ទទួលបានផ្លែផ្កាកាន់តែល្អ ទាំងខាងសេដ្ឋកិច្ច កសិកម្ម នគរបាល ការពារជាតិ និងសន្តិសុខជាដើម»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក