ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

បុរសម្នាក់ទៅដើរបេះបន្លែក្នុងព្រៃ ជួបគ្រោះអកុសលជាន់មីនដាច់ជើងម្ខាង

បន្ទាយមានជ័យ៖ បុរសម្នាក់ដើរទៅរកបេះបន្លែក្នុងព្រៃ តែជាអកុសល បានជាន់មីនបណ្តាលឱ្យផ្ទុះដាច់ជើងម្ខាង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង២១នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ លោកវរសេនីយ៍ឯក ឡុង សំណាង បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចន ជុង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខរបរជាកសិករ។

លោកមេបញ្ជាការបានបញ្ជាក់ថា នៅមុនពេលកើតហេតុក្រោយបាយថ្ងៃត្រង់រួច ជនរងគ្រោះបានឆ្លៀតដើររកបេះបន្លែក្នុងព្រៃ ដកផ្សិត និងជីកទំពាំង រួចហើយក៏បានជាន់មីនផ្ទុះ បណ្តាលឱ្យដាច់ជើងឆ្វេង។

ក្រោយពីកើតហេតុ កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ បានសហការជាមួយកម្លាំងយោធា (ក.អ.ធ.ទី១សឹករងស្រុកថ្មពួក) ចុះទៅពិនិត្យកន្លែងកើតហេតុ និងបានចូលទៅជួយសង្គ្រោះ រងគ្រោះដាក់អង្រឹងសែងដាក់រថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក