ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបញ្ចេញសារពីវិមាន៧មករាថា «មិនត្រូវអត់ឱនឱ្យចលនាបដិវត្តិពណ៌នៅកម្ពុជានោះទេ»

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានបក្សដ៏មានអំណាចនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារចេញពីវិមាន៧មករានៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះថា កម្ពុជាមិនអាចទទួលយកបាន និងមិនអត់ឱនឱ្យនយោបាយជ្រុលនិយមដែលនាំឱ្យកើតមានបដិវត្តន៍ពណ៌នៅកម្ពុជានោះទេ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន ២៧ផ្សេងទៀត នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ បានអំពាវនាវឲ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយមនេះ និងអំពាវនាវដល់បណ្តាគណបក្សទាំងអស់ អប់រំសមាជិករបស់ខ្លួន ដើម្បីកម្ចាត់នូវចលនាជ្រុលនិយម។

សម្ដេចថា៖ «យើងមិនត្រូវអត់ឱនដល់ក្រុមណាក៏ដោយ បក្សណាក៏ដោយដែលចង់បំផ្លាញសន្តិភាពរបស់ប្រទេស។ អ្វីដែលយើងទាមទារនៅពេលនេះ គឺកម្លាំងជាតិ និងកម្លាំងបក្សនយោបាយ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពនេះ គឺត្រូវការពារសន្តិភាព ឲ្យខាងតែបាន»។

ជាមួយគ្នានេះសម្ដេចក៏បានផ្ញើសារមិនត្រូវអត់អោនចំពោះចលនាដែលចង់ផ្ដួលរំលំរដ្ឋាភិបាល ៩វិច្ឆិកា ឆ្នាំ២០១៩ ផងដែរ។

សម្ដេចថា៖ «ចលនា ៩វិច្ឆិកា វាជាអំពើក្បត់ជាតិដ៏ធំ ដែលយើងមិនអាចអត់ឱនទេ តុលាការនៅតែបន្តកាត់ទោសក្រុមនេះ តើការបំផុសឱ្យមនុស្ស ឱ្យកងកម្លាំងប្រដាប់អាវុធ ផ្តួលរំលំរាជរដ្ឋាភិបាល ហើយឈានមកចាប់នាយករដ្ឋមន្រ្តី តើនេះជាសិទ្ធិបញ្ចេញមតិ ឬជាការប្រកាសសង្គ្រាម?»។

គួររម្លឹកផងដែរថា ចលនា ៩ វិច្ឆិកា ឆ្នាំ២០១៩ ជាចលនារបស់ទណ្ឌិត សម រង្ស៊ី ក្នុងចេតនាប្រមូលផ្ដុំអ្នកគាំទ្រខ្លួនឱ្យងើបឡើងប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដោយការអំពាវនាវនោះក៏បានអំពាវនាវដល់កងទ័ពឱ្យចូលរួមជាមួយចលនានេះផងដែរ ទោះជាយ៉ាងណាត្រូវបានរដ្ឋាភិបាលទប់ស្កាត់ថែរក្សាស្ថេរិភាពបានដល់សព្វថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក