ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រសួងអប់រំហាមសិស្សានុសិស្សប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំ ហាមឱ្យសិស្សានុសិស្សប្រើប្រាស់ទូរសព្ទដៃក្នុងថ្នាក់រៀន ឬម៉ោងសិក្សាដែលមិនបម្រើឱ្យសកម្មភាពសិក្សា។

ក្រសួងអប់រំប្រាប់ឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនដល់សិស្សានុសិស្សពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹងគោលបំណងនៃការអប់រំ។

ក្រសួងអប់រំ ណែនាំឱ្យគ្រឹះស្ថានសិក្សា ត្រូវជំរុញ និងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាន និងស្រាវជ្រាវក្នុងបណ្ណាល័យ។ ជាមួយគ្នានេះក្រសួងលើកទឹកចិត្តឱ្យមានការបង្កើតក្លឹបសិក្សាតាមគ្រប់កម្រិតថ្នាក់ និតាមមុខវិជ្ជា និងអនុវត្តការអប់រំក្រៅម៉ោងសិក្សា។

ក្រសួងអប់រំបានប្រាប់ឱ្យគ្រូបង្រៀន និងប្រធានថ្នាក់ ត្រូវណែនាំសិស្សក្នុងថ្នាក់កុំឱ្យលេងហ្គេម និងបណ្តាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងការសិក្សា ខណៈវាបង្ករំខានដល់ការសិក្សា។

ក្រៅពីលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្ស ក៏ត្រូវចូលរួមតាមដាន និងជំរុញការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិករបស់កូនចៅឱ្យស្របតាមគោលបំណងនៃការអប់រំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក