ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេនៅចិញ្ចើមផ្លូវ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាំងម្តាយ និងកូនដោយសុវត្ថិភាព

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងដើរនៅតាមផ្លូវ ស្រាប់តែឈឺពោះឆ្លងទន្លេ ត្រូវបានពលរដ្ឋប្រទះឃើញ និងបានរាយការណ៍ទៅអាជ្ញាធរ ហើយអាជ្ញាធរបានរាយការណ៍បន្តទៅក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខឱ្យមកជួយសង្គ្រោះទាំងម្តាយ និងកូនប្រកបដោយសុវត្ថិភាពនាព្រឹកម៉ោង៦កន្លះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ប្រាប់ EAC តាមទូរសព្ទថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកចតុមុខបានមកជួយសម្រាលកូនឱ្យស្ត្រីរូបនោះនៅនឹងកន្លែងប្រកបដោយសុវត្ថិភាព ត្រង់ចិញ្ចើមផ្លូវ នៅត្រង់ចំនុចផ្លូវ ១៥៤ ភូមិ១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

លោកស្រី មុំ ចាន់ដានី បញ្ជាក់ថា ស្ថានភាពទាំងម្តាយ និងទារក គឺមានសុខភាពល្អធម្មតា ដោយទារកជាភេទស្រី គីឡូ៣គីឡូក្រាម។

បើតាមលោកស្រី មុំ ចាន់នី ស្ត្រី និងទារិកា ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកចតុមុខរួចរាល់ហើយ ក្រោយពីសម្រាលរួច។

លោកស្រីបញ្ជាក់បន្ថែមថា នៅល្ងាចថ្ងៃនេះលោកស្រី នឹងចុះទៅសួរសុខទុក្ខស្ត្រី និងទារកដល់មន្ទីរពេទ្យផ្ទាល់ និងពាំនាំអំណោយខ្លះៗជូនទៅស្រ្តី និងទារកនោះ។

លោកស្រីថ្លែងថា៖«យើងកំពុងតែទាក់ទងសួររកសាច់ញាត្តិគាត់ យើងមិនទាន់ដឹងថាគាត់ជាជនអនាថាឬយ៉ាងណាទេ ពីព្រោះឃើញគាត់ធ្វើដំណើរពីខេត្តមកដល់ភ្នំពេញហើយក៏ឈឺពោះពាក់កណ្តាលផ្លូវ យើងគិតថាគាត់មិនមែនជាជនអនាថានៅភ្នំពេញទេ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក