ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សប្រជាជនកម្ពុជា ចងសម្ព័ន្ធភាពជាមួយនឹងគណបក្សចំនួន២៧ ក្នុងគោលដៅថែរក្សាសន្តិភាព និងកសាងប្រទេសឱ្យរីកចម្រើន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយចំនួន២៧ ក្រោមអធិបតីភាពប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងតំណាងគណបក្សចំនួន២៧។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំបូងឡើយសម្តេចបានទទួលសំណើរបស់គណបក្សចំនួនតែ១៨ ដែលចង់ចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ប៉ុន្តែសម្តេចក៏បានជម្រាបទៅបណ្តាគណបក្សដទៃទៀត ដែលចំនួនគណបក្សកើនឡើងដល់ ២៧គណបក្ស។

បើតាមសម្តេចតេជោ គណបក្សនយោបាយទាំង២៨ បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យកាន់តែរឹងមាំ ដើម្បីប្រមូលកម្លាំងស្នេហាជាតិចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយសំដៅធានាឱ្យភាពសុខក្សាន្ត និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង។

គណបក្ស២៨បានចុះកិច្ចព្រមព្រៀងគ្នា លើចំណុចសំខាន់ចំនួន៨ដូចខាងក្រោមនេះ៖

១. ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យភាព និងស្វ័យភាព របស់គណបក្សនីមួយៗដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន

២. ប្តេជ្ញាគោរពប្រតិបត្តិការពាររដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ការពាររបបព្រះរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងទ្រង់សាមគ្គីជាតិ ដើម្បីកសាងប្រទេសមួយឯករាជ្យសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គមស្របតាមបាររចនាជាតិ សាសនា ព្រះមហាក្សត្រ

៣. បេ្តជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិភាពសណ្តាប់ធ្នាប់សង្គម ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចរីភាព និងលើកជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខុមរមនាក្នុងសង្គម

៤. រួមសហការគ្នាដើម្បីទប់ស្កាត់ និងកម្ចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាតចំពោះឧបាយកលរបស់សកម្មភាពមជ្ឈដ្ឋានណាក៏ដោយដែលព្យាយាមបំផ្លាញឯកភាពជាតិ និងបង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ

៥. សហប្រតិបត្តិល្អជាមួយគ្នាដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព

៦. គោរពនិងអនុវត្តឱ្យស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំនូវគោលការណ៍សម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការជួយគាំទ្រដល់គ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងមិនធ្វើការឃោសនាប្រឆាំងគ្នាក្នុងយុទ្ធនាការបោះឆ្នោត និងមិនត្រូវធ្វើសម្ព័ន្ធភាពជាមួយគណបក្ស និងក្រុមនយោបាយណាដែលប្រឆាំងជាមួយនឹងដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន។

៧. កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារន កិច្ចព្រមព្រៀងនេះ។ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី។

៨- បើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូល រួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចងសម្ព័ន្ធភាពនៃបក្សនយោបាយទាំង២៨ នៅថ្ងៃនេះ គឺជាការកសាងនូវវប្បធម៌សន្ទនា និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក