ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាកសពនិស្សិតខ្មែរស្លាប់នៅអ៉ីស្រាអែល បានដឹកមកដល់ភ្នំពេញដោយបានធ្វើបុណ្យតាមប្រពៃណី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សាកសពនិស្សិតខ្មែរម្នាក់ដែលបានស្លាប់ដោយសារការវាយប្រហាររវាងកងទ័ពអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីថ្ងៃទី០៧ ខែតុលា កន្លងមក បានដឹកមកដល់ភ្នំពេញ ហើយក្រុមគ្រួសារក៏បានធ្វើបុណ្យតាមប្រពៃណីផងដែរកាលពីម្សិលមិញថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតី បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា៖ «សពបានយកមកដល់ភ្នំពេញ និងបានធ្វើបុណ្យត្រឹមត្រូវតាមប្រពៃណីជាតិម្សិលមិញ»។

សម្តេចធិបតី បានគូសបញ្ជាក់ថា តាំងពីមានការផ្ទុះឡើងសង្គ្រោមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៃប៉ាឡេស្ទីនដំបូងមករហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងតាមដានស្ថានភាព សុវត្ថិភាពរបស់និស្សិតខ្មែរជាង ៤០០នាក់ និងបានសហការជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីថ្លែងថា៖ «យើងតាមជាប់ជាប្រចាំនៅក្នុងការងារនេះ ធ្វើយ៉ាងណាឱ្យបងប្អូនមានសុវត្ថិភាព យើងគ្មានកងទ័ពនៅលើដីទេ យើងពឹងអាជ្ញាធរមូលដ្ឋាន»។

គូសបញ្ជាក់ថា និស្សិតខ្មែរដែលស្លាប់នោះមានឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ នៅមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក