កំពង់ចាម៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ជាឲ្យដកទ័ពមួកខៀវកម្ពុជា និងកម្ទេចចោលសម្ភារៈទ័ពទាំងអស់នៅម៉ាលីចេញ តាមការស្នើរបស់អង្គការសហប្រជាជាតិ។
សម្ដេចបានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសម៉ាលីនៅពេលនេះគឺបានរុញច្រានឲ្យកងទ័ពមួកខៀវដកចេញពីប្រទេសនេះហើយ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារមិនថាកងទ័ពរបស់អង្គការសហប្រជាជាតិនោះទេ។
តាមគម្រោងទ័ពមួកខៀវនឹងដកអស់ពីប្រទេសម៉ាលីត្រឹថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០២៣នេះ។
សម្ដេចនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងជំនួបជាមួយនឹងកម្មករជាង ១ម៉ឺននាក់ នៅក្នុងខេត្តកំពង់ចាម ព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នេះ៕