ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ ការបន្តគាំទ្រពីធនាគារពិភពលោក តាមរយៈគម្រោងវិនិយោគលើវិស័យសំខាន់ៗពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានកត់សម្គាល់នូវកិច្ចសហការ និងការបន្តគាំទ្រពីធនាគារពិភពលោក តាមរយៈគម្រោងវិនិយោគលើវិស័យសំខាន់ៗ រួមមាន វិស័យអប់រំ សុខាភិបាល និងគម្រោងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលទាំងអស់នេះពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

លោក ហ៊ុន ម៉ានី លើកឡើងដូចនេះ ក្នុងឱកាសបានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយលោកស្រី Maryam Salim ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជ្រាលជ្រៅរវាងកម្ពុជា និងធនាគារពិភពលោក ដែលស្របតាមចក្ខុវិស័យ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋមន្ត្រីមុខងារសាធារណៈ បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានគាំទ្រវិស័យមុខងារសាធារណៈ ដោយការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងមុខងារសាធារណៈ ក៏ដូចជាសាលាភូមិន្ទរដ្ឋបាល ជាពិសេសតាមរយៈជំនួយផ្នែកបច្ចេកទេស និងការសហការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃក្រសួង និងមន្ត្រីរាជការដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋបាលសាធារណៈ។

ជាមួយគ្នានេះ លោកស្រី Maryam Salim បានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក នឹងបន្តជាចំណែកចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជាទាំងបច្ចុប្បន្ន និងនាពេលអនាគត។

តាមរយៈកិច្ចជំនួបព្រឹកនេះដែរ ថ្នាក់ដឹកនាំ និងអង្គប្រជុំ ក៏បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នាលើការពិនិត្យលទ្ធភាព ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ឱ្យកាន់តែចំគោលដៅបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការសម្រេចជោគជ័យនូវការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកិច្ចការជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក