ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំទីក្រុង Worcester ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំទីក្រុង Worcester ប្រទេសសហរដ្ឋអាមេរិក លោក ថន វិទ្ធី បានស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ថន រិទ្ធី ត្រូវបានគណបក្សប្រជាជនកម្ពុជាយល់ព្រមបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

អតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំទីក្រុង Worcester រូបនេះបានធ្វើវីដេអូលាតត្រដាងអំពីការចាញ់បោកឧបាយកលរបស់បក្សប្រឆាំងដែលញុះញង់ឱ្យរូបលោកធ្វើបាតុកម្មនៅមុខ UN និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសសហរដ្ឋអាមេរិកកាលពីកន្លងមក។

ក្នុងវីដេអូរយៈពេល៣ និង១៤នាទី លោក ថន រិទ្ធី ថ្លែងដូច្នេះថា៖ «តាមការញុះញង់របស់ជនក្បត់ជាតិ សម រង្ស៊ី បានប្រមូលថវិកា ព្រមទាំងបានប្រមូលថវិកាសម្រាប់ទ្រទ្រង់សកម្មភាពទាំងក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែបែរជាថវិកាទាំងនេះបែរជាពួកគេយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ»។

លោករៀបរាប់បន្តថា៖ «ជាក់ស្តែងក្នុងអំឡុងខ្ញុំធ្វើជាប្រធានគណបក្សសង្គ្រោះជាតិនៅរដ្ឋម៉ាសាឈូសេត ប្រទេសសហរដ្ឋអាមេរិក ខ្ញុំបាទបានរៃអង្គាសថវិកា បានប្រគល់ដោយផ្ទាល់ដៃដល់ សម រង្ស៊ី ប៉ុន្តែខ្ញុំបាទសង្កេតឃើញថា ថវិកាគឺមិនយកទៅណា ដូចជាថវិកាបង្កើតទូរទស្សន៍ព្រះអាទិត្យ ថវិកាលក់នាឡិកាដៃ ជាដើម»

លោក បានវាយតម្លៃថា ទណ្ឌិត សម រង្ស៊ី និងបក្សពួកប្រឆាំងគឺសុទ្ធតែជាជនបោកប្រាសដែលធ្វើយោបាយប្រជាភិថុតិ។

លោកបានបន្តថា កាលលោកត្រឡប់មកលេងស្រុកកំណើតនៅកម្ពុជាកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ លោកសង្កេតឃើញថាប្រទេសកម្ពុជាពិតមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះជាហេតុដែលលោកចង់ចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយលោកសុំការអធ្យាស្រ័យពីរាជរដ្ឋាភិបាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក