ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ានី៖ ប្រជាពលរដ្ឋគ្រប់ៗរូបនឹងទទួលបានសេវាសុខាភិបាលក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាពប្រកបដោយគុណធម៌

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី លើកឡើងថា ប្រជាពលរដ្ឋគ្រប់ៗរូបនឹងទទួលបានសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យដែលធំជាងគេ (មន្ទីរពេទ្យជាតិ តេជោសន្តិភាព) នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ក្នុងកម្រិតស្តង់ដាខ្ពស់ ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ ដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន។

លោក ហ៊ុន ម៉ានី លើកឡើងដូចនេះបន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នាថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយលោកបានគូសបញ្ចាក់ថា «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្មី មួយបន្ថែមទៀតសម្រាប់បម្រើសេវាសាធារណៈ និងផ្តល់ជាប្រយោជន៍ដ៏មានសារៈសំខាន់ក្នុងការថែរក្សាសុខុមាលភាពជូនប្រជាពលរដ្ឋបន្ថែមមួយកម្រិតទៀត។

លោកបានរំលឹកឱ្យដឹងថា ការរីករាលដាលជំងឺកូវីដ-១៩ ដែលកម្ពុជាបានឆ្លងកាត់ប៉ុន្មានឆ្នាំកន្លងមកនេះ បានដាស់តឿន ឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាមួយនឹងសុខភាពសាធារណៈ ដែលអាចកើតឡើងបាននៅគ្រប់ពេលវេលា ហើយកាលៈទេសៈនោះ ក៏បានផ្ដល់មេរៀនឱ្យធ្វើយ៉ាងណាពង្រឹងការផ្ដល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ទាំងបរិមាណ និងគុណភាព ដ្បិតថាកត្តាសុខភាព តែងតែផ្សារភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលជាតម្រូវការខានមិនបាន។

លោកបញ្ចាក់ថា៖ «ពេលនេះ មន្ទីរពេទ្យជាតិ តេជោសន្តិភាព នឹងក្លាយទៅជាទីកន្លែងគាំពារសុខភាពជូនប្រជាជនមួយកន្លែងទៀតប្រកបដោយគុណភាព គុណធម៌ និងសមធម៌»

ជាមួយគ្នានេះ លោកក៏បានបន្ថែមថា លើសពីការដាក់ដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាថ្ងៃនេះ គឺជាការប្រកាស របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដាក់ដំណើរការកម្មវិធីនយោបាយទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលត្រូវអនុវត្តឆ្នាំ២០២៣។ ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល គឺជាផ្តល់ការថែទាំសុខភាព ដោយមានការបែងចែកផលលាភដោយសមធម៌ និងប្រកបដោយការយកចិត្តទុកដាក់ជូនគ្រួសារងាយរងហានិភ័យ និងប្រជាពលរដ្ឋដែលកំពុងមានការលំបាក ក្នុងវិសាលភាពគោលដៅរហូតដល់ប្រមាណ ៧,៤លាននាក់។

លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ កាលពីអាណត្តិទី៦ និងការគិតគូររៀបចំគោលនយោបាយអាទិភាព របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧នេះ ដែលជានិច្ចកាលលោកតែងតែគិតគូរពីជាតិ និងសុខទុក្ខរបស់ប្រជាជនជាចម្បង។

លោកថ្លែងថា៖ «ការដាក់ដំណើរការមន្ទីរពេទ្យជាតិតេជោសន្តិភាព និងការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពថ្ងៃនេះ ជាចំណងដៃដ៏ពិសិដ្ឋសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក