ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលប្រកាសអនុវត្តនូវគោលនយោបាយស្តីពី «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ»

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយជាអាទិភាព ស្តីពី«ការពង្រីកវិសាលភាពមូលនិធីសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

កម្មវិធីគោលនយោបាយអាទិភាពដែលដាក់ឱ្យអនុវត្តនៅថ្ងៃនេះ គឺជាកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល់ទី១។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្មវិធីគោលនយោបាយនេះនឹងពង្រីកដល់ គ្រួសារងាយរងហានិភ័យចំនួន៤៩ម៉ឺនគ្រួសារ ដែលនឹងទទួលបានផលប្រយោជន៍នេះ។ បើតាមសម្តេចធិបតី គ្រួសារងាយរងហានិភ័យនឹងទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ លើសេវាពិគ្រោះជំងឺក្រៅ សេវាពន្យារកំណើត សេវាសម្រាកព្យាបាល សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលវះកាត់តូច វះកាត់ធំ និងសម្រាលកូន។

តាមសេចក្តីប្រកាសរបស់អន្តរក្រសួង គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងផែនការ ដែលចុះនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ គោលនយោបាយជាតិនេះធ្វើឡើងដើម្បីផ្តល់ការថែទាំសុខភាពដល់គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដោយឥតបង់ថ្លៃនៅមូលដ្ឋានសុខាភិបាលសាធារណៈដែលរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។

គ្រួសារងាយរងហានិភ័យ គឺសំដៅលើគ្រួសារដែលរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងមានភាពងាយរងគ្រោះដែលមានសមាជិកក្នុងគ្រួសារមួយយ៉ាងតិចក្នុងចំណោម៥ ដូចជា យ៉ាងហោចណាស់សមាជិកគ្រួសារ១នាក់មានពិការភាព មានអាយុចាប់ពី៦០ឆ្នាំឡើង មានអាយុក្រោម២ឆ្នាំ សមាជិកទាំងអស់ក្នុងគ្រួសារមានអាយុក្រោម១៨ឆ្នាំ ឬស្ត្រីជាមេគ្រួសារនៅម្នាក់ឯង ឬមេម៉ាយ។

គ្រួសារងាយរងហានិភ័យក្នុងកម្ពុជា ត្រូវកំណត់អត្តសញ្ញាណដោយប្រើប្រាស់យន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំដែលមានជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក