ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គម្រោង ATscale នៅកម្ពុជា ចូលរួមគាំទ្រក្រសួងសុខាភិបាល លើសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៏អវយវៈសិប្បនិម្មិត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារគម្រោង ATscale នៅកម្ពុជា ដែលបានរៀបចំគម្រោងចូលរួមគាំទ្រក្រសួងសុខាភិបាល លើសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៏អវយវៈសិប្បនិម្មិត ដើមី្បជួយអោយជនមានពិការភាព រស់នៅប្រកបដោយសុខភាពល្អ មានផលិតភាព មានឯករាជ្យ សេចក្តីថ្លៃថ្នូ និងអាចចូលរួមក្នុងសកម្មភាពអប់រំបណ្តុះបណ្តាល ទីផ្សារការងារ និងសកម្មភាពជីវិតប្រចាំថ្ងៃបានជាប្រក្រតី។

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយក្រុមការងារគម្រោង ATscale នៅកម្ពុជា ដឹកនាំដោយលោក Pascal Jeroen Bijleveld នាយកប្រតិបត្តិគម្រោង ATscale នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

រដ្ឋមន្ត្រីសុខាភិបាលបានឱ្យដឹងថា ក្រសួងសុខាភិបាល នឹងសហការគាំទ្រការផ្ទេរសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ឧបករណ៏ជំនួយការស្តាប់ ដើមី្បជួយអោយជនមានពិការភាពរស់នៅប្រកបដោយសុខភាពល្អ។ ហើយ ATscale នឹងជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្ទេរមុខងារ ភារកិច្ច ឯកសារគតិយុត្តិពាក់ព័ន្ធនានា និងជួយរៀបចំផែនការ ទាំងរយៈពេលខ្លី និងរយៈពេលវែង ដោយសហការជាមួយផ្នែកពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល។

លោកគូសបញ្ជាក់ដែរថា ក្រសួងនឹងពង្រីកសេវាសុខភាពបន្ថែមនៅតាមមូលដ្ឋានសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដើម្បីគាំទ្រដល់ជនមានពិការភាព និងកាត់បន្ថយបន្ទុកលំបាក ក្រោមកិច្ចសហប្រតិបត្តិការរបស់គម្រោងខាងលើ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីសម្រេចបានដោយជោគជ័យនូវក្របខណ្ឌអនុវត្តការជម្រុញបង្កើនការងារថែទាំសុខភាពបឋម ដែលបានកំណត់នូវសកម្មភាពចំបងៗ សម្រាប់ការអនុវត្ត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មូលដ្ឋាន និងសហគមន៍ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។

ជាមួយគ្នានេះ លោក Pascal Jeroen Bijleveld បានលើកឡើងថា គម្រោងនេះបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ជាច្រើនលើកជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួង ព្រមទាំងគ្រោងនឹងដាក់សម្ពោធនាពេលឆាប់ៗខាងមុខនេះ ព្រមទាំងសុំអញ្ជើញ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមជាអធិបតី។

នាយកប្រតិបត្តិរូបនេះបានបន្ថែមទៀតថា គម្រោង ATscale នឹងចូលរួមអនុវត្តដោយអង្គការចំនួនបីគឺ Clinton Health Access Initiative (CHAI) Humanity and Inclusion (HI) and Cambodia Disabled People Organization (CDPO) ដោយមានការសម្របសម្រួល និងសហការជាមួយដៃគូអភិវឌ្ឍផ្នែកពិការភាពទាំងអស់ក្នុងប្រទេសកម្ពុជា ដែលគោលបំណងចំបងរបស់គម្រោងនេះគឺជួយដល់ការផ្ទេរសេវាស្ថារលទ្ធភាពពលកម្មពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មកក្រសួងសុខាភិបាល ព្រមទាំងគ្រោងជួយរៀបចំការងារជាបន្តទៀតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក