ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

«មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ស្ថិតនៅមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នេះមានអគារចំនួន ១១អគារ ដែលក្នុងនោះរួមមាន អគាររដ្ឋបាលនិងផ្គត់ផ្គង់ អគារស្នាក់នៅសម្រាប់បុគ្គលិក អគារសម្រាកព្យាបាលនិងសង្គ្រោះបន្ទាន់ អគារសម្រាកព្យាបាលជំងឺកម្រិតធ្ងន់ H1 និង H2 អគារសម្រាកព្យាបាលកម្រិតស្រាល H3 H4 H5 H6 និង H7 ដែលមានសមត្ថភាពទទួលអ្នកជំងឺបានចំនួន ៩ ៤៩៦គ្រែ។

មន្ទីរពេទ្យនេះ ចាប់ផ្តើមសាងសង់ដោយរៀបំពិធីក្រុងពាលីតាមបែបសាសនាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ពោលសាងសង់ក្នុងរយៈពេល ១២ខែក្រោមគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ដែលសង់សាងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.Co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មន្ទីពេទ្យរដ្ឋនេះ គឺធ្វើឡើងមិនមែនសម្រាប់បម្រើសេវាកម្មដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញតែមួយនោះទេ ពោលគឺសម្រាប់ពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។

សម្តេចធិបតី បានអំពាវនាវដល់ពលរដ្ឋអញ្ជើញមកទទួលសេវាកម្មការព្យាបាលនៅមន្ទីរពេទ្យនេះ ខណៈមន្ទីរពេទ្យខ្នាតធំមួយនេះបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗចុងក្រោយ និងត្រូវខ្នាតស្តង់ដារកម្រិតអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានបញ្ជាក់ថា ក្នុង «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នេះមានមន្ត្រីរាជការ ចំនួន ៦៩៨នាក់ មន្ត្រីរាជការដែលបុគ្គលិកក្របខណ្ឌរដ្ឋ ៣៩៨នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន៣០០ វិជ្ជាបណ្ឌិតឯកទេសចំនួន ៤០នាក់ វិជ្ជាបណ្ឌិតទូទៅ ១២៦នាក់ ទណ្ឌបណ្ឌិត ២នាក់ ឧសថការីចំនួន ១៩នាក់ គិលានុបដ្ឋាកចំនួន ២០១នាក់ ឆ្មប ៨៤នាក់ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ២៨នាក់។

បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យ ក៏មានទីតាំងចំណតឧទ្ធម្ភាគចក្រសម្រាប់ទទួលបញ្ជូនអ្នកជំងឺក្នុងករណីបន្ទាន់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក