ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតី៖ ជីវិតពលរដ្ឋត្រូវដើរមុនអ្វីៗទាំងអស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថាពីពេលនេះទៅថ្ងៃខាងមុខរដ្ឋាភិបាលកម្ពុជាគឺនៅស្ថិតជាមួយនឹងប្រជាជនជានិច្ច ជាមួយនឹងជំនឿជឿជាក់ថា ប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបានការថែទាំសុខភាពដ៏ល្អប្រសើរ និងមានមន្ទីរពេទ្យល្អៗជាបន្តបន្ទាប់។

ថ្លែងនៅក្នុងពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ជីវិតពលរដ្ឋត្រូវដើរមុនអ្វីៗទាំងអស់» ដូច្នេះហើយទើបរដ្ឋាភិបាល ចាត់ទុកមនុស្សគឺជាអ្នកដែលត្រូវយកចិត្តទុកដាក់ជាសំខាន់ដំបូងក្នុងយុទ្ធសាស្ត្របញ្ចកោន។

សម្ដេចបានលើកឡើងថា ជាមួយនឹងការសម្ពោធនូវមន្ទីរពេទ្យថ្មីនៅថ្ងៃនេះក៏ជាការដើម្បីត្រៀមឆ្លើយតបទៅនឹងជំងឺរាត្បាតថ្មីណាមួយនាថ្ងៃអនាគត ដើម្បីធានាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ដោយរដ្ឋាភិបាលកម្ពុជានឹងមិនខ្លាចក្នុងការចំណាយនោះទេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក