លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋបាលរាជធានីភ្នំពេញ នៅមិនទាន់បានកំណត់ផែនទីបែងចែក «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» នៅឡើយនោះទេ

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានការចែកចាយគំនូសផែនទីបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» មិនផ្លូវការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពាសពេញបណ្តាញសង្គមមក លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចេញសារជាសម្លេងដោយបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនៅមិនទាន់បានកំណត់ផែនទីបែងចែក «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» នៅឡើយនោះទេ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទើបនឹងចេញនៅថ្ងៃទី២៦ ខែមេសានេះ នឹងមានសុពលភាពចាប់ពីម៉ោងសូន្យថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ឯណោះ។ ជាការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

អ្នកនាំពាក្យរូបនេះ បានសំណូមពរបញ្ឈប់ការចែកចាយផែនទីដែលច្នៃប្រឌិតមិនផ្លូវការទាំងឡាយជាបន្ទាន់ ហើយសម្រាប់អ្នកចែកចាយព័ត៌មានក្លែងក្លាយនេះនឹងត្រូវចាត់ការតាមផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក