លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

UN រៀបចំ «ពិព័រណ៍អនាគតយុវជនផ្តល់សិទ្ធិអំណាចដល់យុវជន» នៅសាលាភូមិន្ទភ្នំពេញ ជំរុញឱ្យយុវជនជុំគ្នាពិភាក្សាលើបញ្ហាផ្សេងៗ

ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានរៀបចំពិព័រណ៍ «អនាគតយុវជនផ្តល់សិទ្ធិអំណាចដល់យុវជន» ក្រោមប្រធានបទ «សកម្មភាពអ្នក អនាគតអ្នក» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិព័រណ៍នេះរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យយុវជនរាប់ពាន់នាក់មកពីមជ្ឈដ្ឋានចម្រុះបានជួបជុំគ្នាដើម្បីពួកគេបានទទួលសិទ្ធិអំណាច និងចូលរួមរៀបចំអនាគតមួយប្រកបដោយចរីភាព។

ព្រឹត្តិការណ៍នេះ ត្រូវបានរួមសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា អង្គការសហប្រជាជាតិប្រចាំកម្ពុជា រួមមានដូចជា÷ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) យូនីសេហ្វ (LNICEF) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCHR) UNAIDS កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញយុវជន និងវិស័យឯកជន។

ពិព័រណ៍អនាគតយុវជន គឺជាស៊េរីនៃសកម្មភាពកម្រិតខ្ពស់បំផុតមួយដែលបាននាំមកនូវការជួបជុំរបស់យុវជនដើម្បី ពិភាក្សាប្រកបដោយប្រឌិតញាណ និងចែករំលែកគំនិតនិងដំណោះស្រាយស្តីពីបញ្ហាគន្លឹះមួយចំនួនដែលបង្កផល ប៉ះពាល់ដល់យុវជនសម័យបបច្ចុប្បន្ន។

នៅទីកន្លែងពិព័រណ៍ផ្ទាល់ អ្នកចូលរួមបានពិភាក្សាជជែកដេញដោល រៀនសូត្រពីអ្នកជំនាញ និងបង្កើតបណ្តាញ។ ក្នុងផ្នែកមួយនៃពិព័រណ៍ មានវេទិកាប្រឌិតញាណមួយចំនួនអនុញ្ញាតឱ្យអ្នក ចូលរួមពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDGs) សុខភាពផ្លូវភេទនិងបន្តពូជ សិទ្ធិនិងជម្រើស សិទ្ធិមនុស្ស សមភាពយេនឌ័រ ជំនាញបៃតង យុវជននិងការអប់រំ។

ពិព័រណ៍នោះ ដាក់វិញ្ញាសាឱ្យយុវជនបង្កើតគំនិត នឹងដំណោះស្រាយ និងង្កើតបណ្តាញរវាងគ្នានឹងគ្នា ហើយបានរកឃើញនូវដំណោះស្រាយសម្រាប់ធ្វើសកម្មភាព។ ពិព័រណ៍នេះ ក៏បានដាក់វិញ្ញាសារឱ្យយុវជនគិតគូរពីអនាគតដែលពួកគេចង់ឃើញក្នុង «ពិភពលោកមួយដែលមាន ប្រជាជន ៨ប៊ីលាននាក់» តាមរយៈសិល្បៈប្រឌិតញាណ និងកិច្ចសន្ទនា។

ជាមួយគ្នានេះ ក្នុងពិព័រណ៍នេះក៏មានការប្រកួតប្រជែងស្នាដៃសិល្បៈ ដែលបានផ្ដល់វេទិកាសម្រាប់អ្នកចូលរួមបញ្ចេញទស្សនៈសម្រាប់ អនាគតប្រកបដោយចីរភាពតាមរយៈសិល្បៈ ដោយម្ចាស់ជ័យលាភីទទួលបានរង្វាន់លើកទឹកចិត្ត។

អគ្គនាយករងយុវជន នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន ក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ឺក លឹម បានលើកឡើងថា យុវជន គឺជាអនាគតនៃប្រទេសជាតិ ដែលបាច់ណាស់ដែលត្រូវនិយោគលើការអប់រំនិងបណ្តុះបណ្តាលពួកគេ ដើម្បីឱ្យពួកអាចចាប់យកជំនាញដែលត្រូវការដើម្បីធ្វើឱ្យជោគជ័យក្នុងសេដ្ឋកិច្ចសតវត្សរ៍ទី២១នេះ។

លោកស្រី Sandra Bernku តំណាង UNFPA ប្រចាំកម្ពុជា និងជាតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ ទាំងអស់នៅឯពិព័រណ៍អនាគតជន មានប្រសាសន៍ថា ការទាញយកទស្សនៈពេញលេញរបស់យុវជនតម្រូវឱ្យ មានការសម្របសម្រួលនៅទីកន្លែងដែលមានសុវត្ថិភាព ច្នៃប្រឌិត និងនវានុវត្តន៍ ដែលនឹងអនុញ្ញាតឱ្យមានការចូលរួម និងការបញ្ចេញមតិរបស់យុវជន។

អ្នកចូលរួមពិព័រណ៍អនាគតយុវជន កញ្ញា ស្រី នាង អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ផ្នែកគណនយ្យ នៃសកលវិឡា ល័យវ៉ាន់ដា បាននិយាយថា កញ្ញាបានសិក្សាឈ្វេងយល់បានច្រើនអំពីប្រធានបទផ្សេងៗ ដូចជាការធ្វើចំណាកស្រុក ដោយសុវត្ថិភាពដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមក ក៍ដូចជាបញ្ហាកុមារ និងសេវាសុខភាព និងសង្គមផ្សេងៗទៀត។

ជាមួយគ្នានេះ កញ្ញា បានលើកទឹកចិត្តយុវជនទាំងអស់យកចិត្តទុកដាក់និងឱ្យចូលរួមព្រឹត្តិការណ៍បែបនេះតាមដែលអាចធ្វើទៅបាន ដើម្បីស្វែងយល់បន្ថែមនូវព័ត៌មានថ្មី និងបង្កើតទំនងទំនងជាមួយនឹងយុវជនមកពីមជ្ឈដ្ឋានផ្សេងៗទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក