ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ផ្អាកចរាចរណ៍លើកំណាត់មហាវិថីឈ្នះឈ្នះចាប់ពីស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៤ នាថ្ងៃទី២៤ ខែតុលា ស្អែកនេះ

ភ្នំពេញ៖ កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៤ នឹងផ្អាកមិនឲ្យចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន នៅថ្ងៃអង្គារ ទី២៤ ខែតុលា ស្អែកនេះ ដើម្បីប្រារព្ធពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព រហូតដល់កម្មវិធីចប់។

រដ្ឋបាលរាជធានីបានចេញសេចក្តីជូនដំណឺងថា ក្រសួងសុខាភិបាលនឹងរៀបចំពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតនៅភូមិ កប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់មហាវិថីឈ្នះឈ្នះចាប់ពីស្ពានព្រែកព្នៅ រហូតដល់ ផ្លូវជាតិលេខ៤ នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

រដ្ឋបាលរាជធានីភ្នំពេញសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើ បញ្ចៀសការ ធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើ។

គួរឱ្យដឹងដែរថា ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក