ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្រ្តីទីមួយកម្ពុជានឹងទៅពិនិត្យព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរដោយផ្ទាល់

ភ្នំពេញ៖ ភរិយាសម្ដេចធិបតី ហ៊ុន ម៉ាណែត លោកស្រី ពេជ ចន្ទមុន្នី ថាលោកស្រីនឹងអញ្ជើញទៅមើលព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរក្នុងពេលឆាប់ៗនេះ ដោយថាវាជាសមិទ្ធផលមួយដែលជនជាតិខ្មែរគួរមានមោទនភាព។

លោកស្រីបានបង្ហោះលើបណ្ដាញសង្គមរបស់លោកស្រីកាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ទោះជាយ៉ាងណាលោកស្រីមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការចុះទៅពិនិត្យនេះនៅឡើយទេ។

លោកស្រីសរសេរថា៖ «ខ្ញុំនឹងទៅមើលព្រលានថ្មីនេះដែរ ក្នុងពេលឆាប់ៗនេះ។ យើងគួរមានមោទនភាពចំពោះសមិទ្ធផលមួយនេះ»។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់របស់រដ្ឋាភិបាលចិនជាមួយរយៈពេលសាងសង់ ៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល ៥៥ឆ្នាំ។ ហើយ ៥០ឆ្នាំក្រោយ នឹងប្រគល់មកឱ្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះការចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿន ៥គីឡូម៉ែត្រតភ្ជាប់ពីអាកាសយានដ្ឋានមកផ្លូវជាតិលេខ៦ ចំណាយទឹកប្រាក់ប្រមាណ ៩៥លានដុល្លារអាមេរិក។

កាលពីថ្ងៃអាទិត្យ មានពលរដ្ឋខ្មែរយ៉ាងច្រើនកុះករទៅទស្សនាព្រលានយន្តហោះអន្តរជាតិថ្មីនេះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក