ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងសុខាភិបាលដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ព្រមទាំងបែងចែកតួនាទីភារកិច្ចជូនទីប្រឹក្សាក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ (Hybrid) និងមានវត្តមានផ្ទាល់ នៅទីស្តីការក្រសួងសុខាភិបាល និងវត្តមានតាមបណ្តាខេត្តក្រុង តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដែលមានការ ចូលរួមដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល នាថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

លោក ឈាង រ៉ា បានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារពង្រឹងការផ្តល់សេវានៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត ស្រុក ចុះពិនិត្យផ្ទាល់ និងជាប់ជាប្រចាំនៅមូលដ្ឋានសុខាភិបាលតាមបណ្តាខេត្ត ដើម្បីជួយទាំងផ្នែកបណ្តុះបណ្តាល និងបច្ចេកទេស។

លោកបានគូសបញ្ជាក់ថា ចំពោះវិស័យឯកជនស្នើសុំផ្នែកពាក់ព័ន្ធពិនិត្យក្នុងការផ្តល់អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ដោយត្រូវពិនិត្យលក្ខខណ្ឌឱ្យបានច្បាស់លាស់ និងត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ចំពោះវិស័យឯកជនដែលអនុវត្តខុសពីលក្ខខណ្ឌបចេ្ចកទេសសុខាភិបាល ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ។

គួរឱ្យដឹងដែថា ក្រសួងសុខាភិបាលនឹងរៀបចំកិច្ចប្រជុំកម្រិតថា្នក់ដឹកនាំ ២ដងក្នុងមួយខែ រៀងរាល់ថ្ងៃចន្ទ នៃសប្តាហ៍ទី២ និងទី៤ ព្រមទាំងកិច្ចប្រជុំប្រចាំខែ ចាប់ពីប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាលឡើងទៅ រៀងរាល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ចុងក្រោយនៃខែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក