លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ពលរដ្ឋច្រើនកុះករទៅទស្សនាព្រលានយន្តហោះថ្មី ក្នុងខេត្តសៀមរាប

សៀមរាប៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានទៅទស្សនាអាកាសយានដ្ឋានសៀមរាបថ្មី បន្ទាប់ពីបើកដំណើរការកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

យោងតាមអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានបង្ហោះសារអមជាមួយរូបភាពលើបណ្តាញសង្គមលោក នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ឱ្យដឹងថា៖«កេរ្តិ៍មរតកសម្តេចតេជោយើងតើ ហេតុអ្វីពុកម៉ែបងប្អូនទៅមើលព្រលានប្រវត្តិសាស្ត្រល្អបែបនេះមិនបាន ពួកគាត់មិនបានទៅបង្កបញ្ហារឺបង្កើតចលាចលទេ ជាសេចក្តីមោទកដែលពីមុនជាទីព្រៃសំបូរទៅដោយមីនបានក្លាយជាទីកន្លែងដែលអភិវឌ្ឍន៍បែបនេះ»។

លោក ប្រាក់ សោភ័ណ បានឱ្យដឹងទៀតថា ខាងគណៈគ្រប់គ្រងព្រលាននិងរដ្ឋបាលស្រុកបានរៀបចំ សណ្តាប់ធ្នាប់ ការលក់ដូរ បរិស្ថានអនាម័យបានល្អ មន្ទីរពាក់ព័ន្ធក៏បានរៀបចំដើម្បីសម្រួលសេចក្តីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសពលរដ្ឋដែលទៅចង់ស្គាល់ព្រលានយន្តហោះថ្មីខេត្តសៀមរាប។

គួរឱ្យដឹងដែរថា អាកាសយានដ្ឋានសៀមរាបអង្គរ ជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4E ដែលមានផ្លូវរត់ប្រមាណ ៣ ៦០០ម៉ែត្រ ដែលអាចទទួលយន្តហោះប្រភេទ (Code E) ធ្វើប្រតិបត្តិការបាន។ «អាកាសយានដ្ឋានអន្តរជាតិថ្មី» នេះមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទំហំ ២០០ហិកតា ដែលមានចម្ងាយ ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និង ៥០គីឡូម៉ែត្រពីប្រជុំជនក្រុងសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់របស់រដ្ឋាភិបាលចិនជាមួយរយៈពេលសាងសង់ ៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល ៥៥ឆ្នាំ។ ហើយ ៥០ឆ្នាំក្រោយ នឹងប្រគល់មកឱ្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះការចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿន ៥គីឡូម៉ែត្រតភ្ជាប់ពីអាកាសយានដ្ឋានមកផ្លូវជាតិលេខ៦ ចំណាយទឹកប្រាក់ប្រមាណ ៩៥លានដុល្លារអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក