ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តសៀមរាបនឹងរៀបចំប្រណាំងទូក «ង» ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដើម្បីជាការលើកស្ទួយវប្បធម៌ជាតិ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំពិធីប្រណាំងទូក «ង» តាមបណ្តោយដងស្ទឹងសៀមរាបចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ក្នុងបំណងលើកស្ទួយវប្បធម៌ទំនៀម ទម្លាប់ប្រពៃណីជាតិ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ក្នុងបំណងលើកស្ទួយវប្បធម៌ទំនៀម ទម្លាប់ប្រពៃណីជាតិក៏ដូចជាការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យចូលមកទស្សនាប្រាង្គប្រាសាទ និងរមណីយដ្ឋាននានាក្នុងខេត្តឱ្យកាន់តែច្រើនកុះករនោះ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំពិធីប្រណាំងទូក «ង» តាមបណ្តោយដងស្ទឹងសៀមរាប ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ដល់ស្ពានថ្មវត្តព្រះរាជបូព៌។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបក៏បានជូនដំណឹងពីការដាក់ពាក្យ និងទទួលពាក្យសុំចូលរួមប្រណាំងទូក «ង» ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ដល់ប្រជាពលរដ្ឋ ដែលមានបំណងយកទូក «ង» មកចូលរួមប្រណាំងអាចមកទទួលយកពាក្យ និងដាក់ពាក្យសុំចូលរួមប្រណាំងទូកពីក្រុមការងាររបស់អនុគណៈកម្មការបច្ចេកទេស នៅទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមទស្សនាកម្សាន្តសប្បាយរីករាយឱ្យបានយ៉ាងអធិកអធម ដើម្បីជាការលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជាតិឱ្យបានថ្កុំថ្កើង គង់វង្ស ស្ថិតស្ថេររហូតតរៀងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក