ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីរម្លឹកពីសន្ដិភាពចំពោះមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តរំលឹកពីសន្តិភាពចំពោះមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម។

សម្ដេចធិបតីបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អបអរសាទរខួបទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយបានបង្ហាញនូវរូបសម្ដេចតេជោ ហ៊ុន សែន ឈរចាប់ដៃជាមួយសម្ដេចព្រះ នរោត្តម សីហនុ ដែលជាស្ថាបនិកនៃកិច្ចព្រមព្រៀងនេះ និងបានរម្លឹកដឹងគុណព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោថា ជាមហារដ្ឋបុរសដែលបានពូនជ្រុំបង្រួបបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ឡើងវិញ។

សម្ដេចថា៖ «នេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»

ជាមួយគ្នានេះសម្ដេចបានរម្លឹកថាសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម។

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសត្រូវបានបង្កើតឡើងដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា នឹងអនុញ្ញាតឲ្យកងទ័ពអង្គការសហប្រជាជាតិចូលមកថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេស។ កិច្ចព្រមព្រៀងនេះមានប្រទេសជាហត្ថលេខីចំនួន១៨ ក្នុងនោះក៏មានប្រទេសមហាអំណាចទាំង៥ផងដែរ។

អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ បានចូលមកគ្រប់គ្រងនិងថែរក្សាសន្តិភាពនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់១៩៩៣ មុននឹងប្រគល់ឲ្យរដ្ឋាភិបាលកម្ពុជាវិញ ក្រោយបង្កើតរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រទី២ ឡើងវិញរួច៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក