ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភរិយាឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ច លោកជំទាវ ជា ផល្គុន រៀបចំអាហារសាមគ្គី នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ភរិយាឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ជា ផល្គុន និងក្រុមគ្រួសារ ព្រមទាំងលោកជំទាវ ជុន បូរ៉ានី សួន សុម៉ាលីន ភរិយាអភិបាលខេត្តព្រៃវែង បានដឹកនាំប្រតិភូអញ្ជេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូ និងប្អូនៗជាសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លេីកទី២ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។

លោកជំទាវ ជា ផល្គុន ក៏បានរៀបចំចំអិនអាហារដោយផ្ទាល់ដៃសម្រាប់អាហារសាមគ្គី (គុយទាវ) ជូនដល់នាក់ដឹកនាំ គ្រូ និងប្អូនៗជាសិស្សនាយនគរបាល សិស្សនាយនគរបាលរង។

លោកជំទាវ ជា ផល្គុន បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់គ្នាដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃចូលរួមរៀបចំកម្មវិធីអាហាសាមគ្គីនាពេលនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងភាពស្និតស្នាលបំផុត។

លោកជំទាវ ជា ផល្គុន បានជូនពរដល់ថ្នាក់ដឹកនាំ គ្រូ និងប្អូនៗជាសិស្សនាយនគរបាល សិស្សនាយនគរបាលរង ជំនាន់ទី១៧ លើកទី២ ទាំងអស់មានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក