ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្ដីទី៖ ស្លាកស្នាមនៃសង្គ្រាមបានបង្ហាញពីភាពរឹងមាំនិងអំណាចនៃការរួបរួមគ្នារបស់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីស្ដីទី នេត សាវឿន បានលើកឡើងថាជម្លោះក្នុងតំបន់ និងផ្ទៃក្នុងរយៈពេលជាង ៣០ឆ្នាំបានបន្សល់ទុកនូវបញ្ជាជាច្រើនដល់កម្ពុជាក្នុងការដោះស្រាយ ហើយបញ្ហាមីនក៏ជាបញ្ហាដែលស្មុគស្មាញយ៉ាងធ្ងន់ធ្ងរមួយផងដែរដល់កម្ពុជា ទោះជាយ៉ាងណាកម្ពុជាបានបង្ហាញនូវភាពរឹងមាំ និងអំណាចនៃការរួបរួមគ្នារបស់កម្ពុជាដែលអាចស្ដែងចេញតាមការអភវិឌ្ឍដែលបានឃើញក្នុងពេលបច្ចុប្បន្ន។

ថ្លែងក្នុងសន្និសីទសកលលោកលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបរិបទនៃសិទ្ធិជនមានពិការភាព កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក នេត សាវឿន បានថ្លែងថា រយៈពេលជាង ៣០ឆ្នាំមកនេះកម្ពុជាបានបង្ហាញប្រាប់ពិភពលោក ទោះបីកម្ពុជាជួបទុក្ខលំបាកខ្លាំងប៉ុណ្ណា ក៏កម្ពុជានៅតែអាចស្ដារនិងអភិវឌ្ឍប្រទេសឡើងវិញបានផងដែរ។

លោកថា៖ «កម្ពុជាពុំត្រឹមតែអាចកសាងនិងអភិវឌ្ឍន៍ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាក៏មានលទ្ធភាពផ្ដល់នូវក្ដីសង្ឃឹមដល់ជាតិសាសន៍ដទៃទៀត ដែលកំពុងរងគ្រោះដោយសារសង្គ្រាមតាមរយៈការបញ្ជូនកងរក្សាសន្ដិភាពប្រមាណ ៩ ០០០នាក់ ក្រោមក្របខ័ណ្ឌបេសកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិគិតពីឆ្នាំ២០០៦មក»។

នាយករដ្ឋមន្ត្រីស្ដីទី នេត សាវឿន បានលើកឡើងផងដែរថាជាមួយនឹងការរីកចម្រើននេះកម្ពុជាក៏នៅតែប្រឈមនឹងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់មីនផងដែរ ដែលរហួតមកដល់ពេលនេះបានរំដោះផ្ទៃដីបានប្រមាណ ២ ៧៩៥គីឡូម៉ែត្រការ៉េ ខណៈមានជនរងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះទាំងនេះមាន ៦៥ ០៣១នាក់ ស្លាប់ ១៩ ៨២២នាក់ របួស ៣៦ ១២៣នាក់ និងពិការ ៩ ០៨៦នាក់។

ជាមួយនឹងកិច្ចខិតខំទាំងអស់នេះ នាយករដ្ឋមន្ត្រីស្ដីទី នេត សាវឿន បានដាក់គោលដៅថាប្រទេសកម្ពុជាត្រូវបន្តប្ដេជ្ញាចិត្ត និងបន្តដំណើរវែងឆ្ងាយទៅមុខទៀតដើម្បីឱ្យសម្រេចបាននូវចក្ខុវិស័យមួយដែលបានកំណត់ក្នុងផែនការគឺ «កម្ពុជាជាប្រទេសដែលគ្មានមីន ហើយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព»។

គួរឱ្យដឹងផងដែរថាកម្ពុជាមានគោលដៅក្នុងការបោសសម្អាតគ្រាប់មីនឱ្យអស់នៅត្រឹមឆ្នាំ២០២៥ ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក