ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នឹងដាក់ឱ្យប្រើប្រាស់ឡើងវិញនៅដើមខែវិច្ឆិកា ក្រោមរាជាធិបតីភាពព្រះមហាក្សត្រ

សៀមរាប៖ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នឹងដាក់ឱ្យសម្ពោធប្រើប្រាស់ឡើងវិញនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមរាជាធិបតីភាពព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នឹងដាក់ឱ្យប្រើប្រាស់សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត ហើយស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត នៅតែបន្តដាក់ឱ្យប្រើប្រាស់សម្រាប់ជាច្រកចេញពីប្រាសាទ។

គូសបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»ត្រូវបានអ្នកជំនាញជួសជុសអស់ជាច្រើនលើកមកហើយ ហើយនេះជាការជួសជុលក្នុងដំណាក់កាលទី២ ដោយចាប់ផ្តើមជួសជុលតាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣នេះ។ ចំពោះដំណាក់កាលទី១ ជួសជុលនៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧ ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។

«ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត‍‍» មានប្រវែង ១៩០ម៉ែត្រ ទទឹង ១១,៦០ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ សាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក