ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកិច្ចការនារី និង អង្គការUNWomen ពិភាក្សាផ្តោតលើ៣ចំនុចសំខាន់ពាក់ព័ន្ធការលើកកម្ពស់ស្រ្តី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អុឹង កន្ថាផាវី បានទទួលជំនួបពិភាក្សាការងារជាមួយនាយករងការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ UN WOMEN លោកស្រី Sarah Knibbs និងសហការីនៃអង្គការ UNWOMEN ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបនៃកិច្ចពិភាក្សានេះផ្តោតលើចំនុចសំខាន់ៗចំនួន៣ គឺពាក់ព័ន្ធការលើកកម្ពស់ស្រ្តី ដូចជាលើកិច្ចការងារស្រ្តី សន្តិភាព និងសន្តិសុខ ថ្នាក់តំបន់អាស៊ាន និង កិច្ចពិភាក្សាលើការងារយេនឌ័រ និងបម្រែបម្រួលអាកាសធាតុ។

ភាគីទាំងពីរក៏បាន ពិភាក្សាទៅលើកិច្ចសហការរវាងក្រសួងកិច្ចការនារី និង អង្គការ UN Women ដែលពាក់ព័ន្ធនឹង កិច្ចការងារ ផ្លូវច្បាប់ទៅលើគម្រោងសំខាន់ៗ រួមមាន អភិវឌ្ឍន៍ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៤-២០៣០ (NAPVAW IV 2024-2030) បន្តគាំទ្រលើការអភិវឌ្ឍន៍សមត្ថភាពអ្នកផ្តល់សេវាឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រ ការពង្រឹងការប្រមូលនិងប្រើប្រាស់ទិន្នន័យស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងពង្រឹងការគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធ ឌីជីថល ការពង្រឹងនិងពង្រីកក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះ អំពើហិង្សាទាក់ទងនឹងយេនឌ័រ (Gender Based Violence) និងការពិនិត្យឡើងវិញលើច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារីបានចែករំលែកលើការងារដែលកំពុងអនុវត្តខាងលើ និងស្នើសុំឲ្យអង្គការ UN WOMEN បន្តការគាំទ្រដល់ក្រសួងកិច្ចការនារី លើការរៀបចំដាក់សម្ភោធឲ្យប្រើប្រាស់ឯកសារនូវកញ្ចប់ឧបករណ៍ធ្វើមូលដ្ឋានីយកម្ម និងគោលការណ៍ណែនាំសម្រាប់ផែនការសកម្មភាពតំបន់អាស៊ានលើស្ត្រី សន្តិភាព និងសន្តិសុខ និងការរៀបចំនូវសិក្ខាសាលាស្តីពីគោលការណ៍ណែនាំខាងលើដល់អ្នកពាក់ពន្ធ័ខាងលើក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២៣នេះ។

ទន្ទឹមនោះ រដ្ឋមន្ត្រីកិច្ចការនារី និងភាគី UNWomen បានឯកភាព និងអនុញ្ញាត្តិដល់ក្រុមការងារបច្ចេកទេសក្នុងការពិនិត្យ មើលលំអិតបន្ថែមទៀតអំពីលទ្ធភាពក្នុងកិច្ចសហការ លើផែនការសកម្មភាពជាអាទិភាពនៅក្នុង ផែនការសកម្មភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុកម្ពុជា (២០១៩-២០២៣) និងការជួយគាំទ្រ និងបង្កើនសមត្ថភាពដល់មន្ត្រីរបស់ក្រសួងបន្ថែមទៀតក្នុងការអនុវត្តសកម្មភាពជាអាទិភាព របស់ក្រសួងកិច្ចការនារី ដែលបានដាក់នៅក្នុងរបាយការណ៍ចូលរួមចំណែករបស់ជាតិ (NDCs) ក្នុងការឆ្លើយតបទៅនឹងសមភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក