ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កើត រិទ្ធ៖ យុទ្ធនាការសំខាន់ចំនួន៣ ដែលក្រសួងយុត្តិធម៌ត្រូវអនុវត្ត ដើម្បីឱ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកាន់ល្អប្រសើរ

បន្ទាយមានជ័យ៖ ដើម្បីឱ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកាន់ល្អប្រសើរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន៣ រួមមាន ១-យុទ្ធនាការដោះស្រាយក្រៅប្រពន្ធតុលាការ និងផ្សះផ្សារវិវាទ ២-យុទ្ធនាការជម្រុញ និងពន្លឿន ដោះស្រាយសំណុំរឿងនៅតុលាការឱ្យបានឆាប់ ៣- យុទ្ធនាការត្រួត និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលា ដេីម្បីលើកកម្ពស់ សុច្ចរិកភាព តម្លាភាព គុណភាព និងយុត្តិធម៌ ជាពិសេសជំនឿទុកចិត្តលើការអនុវត្តច្បាប់របស់ប្រព័ន្ធតុលាការ ពីសំណាក់មន្រ្តីអនុវត្តច្បាប់ និងពីសំណាក់តុលាការ។

នេះបើតាមការប្រសាសន៍លើកឡើងរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែង លោក សេង លាង ជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួសលោក ងួន ណារ៉ា ដែលត្រូវទៅបំពេញភារកិច្ចថ្មី ជាប្រធានសាលាដំបូង រាជធានីភ្នំពេញ។ ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោក កើត រិទ្ធ បន្តថា យុទ្ធនាការទាំង៣ គឺជាទិសដៅដ៏មុតស្រុចដែលក្រសួងត្រូវអនុវត្ត ហើយដើម្បីចូលរួមអនុវត្តធានាបានជោគជ័យ ទី១-ត្រូវមានយល់ទាំងអស់គ្នា ឯកភាពលើទស្សន និងកិច្ចការងារដែលយើងត្រូវធ្វើ ២-ត្រូវមានឯកភាពគ្នាផ្ទៃក្នុង ក្នុងចំណោមន្ត្រីអនុវត្តច្បាប់ ដើម្បីបោះជំហានរកភាពជោគជ័យ។ យុទ្ធនាការទាំង៣នេះ គឺជាកិច្ចការកែទម្រងរបស់ប្រព័ន្ធដោះស្រាយវិវាទរបស់កម្ពុជាយើង គឺជាកិច្ចការកែទម្រងប្រព័ន្ធយុត្តិធម៌។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ថា "បើយើងយកយុទ្ធនាការទាំង៣នេះមកមើលយើងនឹងឃើញសសរស្ដម្ភ សម្រាប់កែទម្រង់វិស័យយុត្តិធម៌ ដោយផ្តោតលើសសរស្តម្ភធំចំនួន២ ទី១-ដៃម្ខាងការខិតខំដាក់ចេញនូវវិធានការ ដើម្បីកែលម្អប្រព័ន្ធតុលាការឱ្យបានកាន់តែល្អប្រសើរ ទី២ ខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក