ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការខ្មែរក្រហមចុះ MOU ជំរុញផ្សព្វផ្សាយមាតិកាអប់រំពីដំណើរការសាលាក្ដីឱ្យបានទូលំទូលាយ

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) បានចុញហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដើម្បផលិតមាតិកាអប់រំឌីជីថល វីដេអូខ្លីៗ និងវីដេអូឯកសារសម្រាប់បម្រើឱ្យការអប់រំ និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិស្ស និស្សិត និងយុវជនជំនាន់ក្រោយ ដោយផ្អែកលើឯកសារ និងបណ្ណសារដែលទទួលបានពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ដែលបានចំណាយពេលអស់រយៈពេលជាង ១៦ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២។

ថ្លែងក្នុងពិធីចុះអនុស្សារណៈនេះនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ លោក សុខ ពុទ្ធិវុធ បានលើកឡើងថាការចុះ MOU នេះ នឹងជំរុញកិច្ចសហប្រតិបត្តិការ និងការអនុវត្តរួមគ្នាដែលផ្តោតលើការផលិតមាតិកាឌីជីថលឯកសារវីដេអូ និងការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងដំណើរការកាត់សេចក្ដីនៃអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងរួមគ្នារវាង ECCC និង EBC ដែលនឹងផ្ដោតលើការផលិតមាតិកាឌីជីថល ឯកសារវីដេអូ និងការផ្សព្វផ្សាយពាក់ព័ន្ធនឹងដំណើរការកាត់សេចក្ដីនៃអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។

លោក សុខ ពុទ្ធិវុធ បានបន្តថា គុណតម្លៃនៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានផ្តល់យុត្តិធម៍ដល់ជនរងគ្រោះ ទាំងអ្នកដែលបានបាត់បង់ជីវិតទៅទាំងអ្នកនៅរស់ដល់សព្វថ្ងៃនេះ ព្យាបាលជនរងគ្រោះឱ្យបានធូរ ស្បើយពីមុខរបួសកាលពីអតីតកាល លុបបំបាត់នូវវប្បធម៌និទណ្ឌភាព ពង្រឹងការគោរពច្បាប់ និងនីតិរដ្ឋ ជួយឲ្យក្មេងជំនាន់ក្រោយអាចដឹងការពិតទាក់ទងនឹងអ្វីដែលបានកើតឡើងនៅក្រោមរបបខ្មែរក្រហម បិទទំព័រចាស់នៃប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះហើយបើកទំព័រថ្មី ឆ្ពោះទៅរកការផ្សះផ្សារគ្នា និងការកសាងសង្គមជាតិឡើងវិញ។

លោក សុខ ពុទ្ធិវុធ ថ្លែងថា៖ «ខ្ញុំជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះ នឹងនាំមកជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ ឱ្យចងចាំអំពីប្រវត្តិសាស្រ្តរបបខ្មែរក្រហមដ៏ខ្មៅងងឹត ដំណើរការនៃការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងគុណតម្លៃនៃសន្តិភាព ដែលកើតមានក្រោមគោល នយោបាយឈ្នះឈ្នះរបស់សម្តេចអក្កមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលកំពូល ស្ថាបនិកនិងបិតាសន្តិភាពនៅកម្ពុជា»។

នាយិកានៃស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) លោកស្រី ចេង ស្រីតំ ក៏សង្ឃឺមដែរថា ស្ថាប័នទាំងពីរនឹងសហការគ្នាផលិតជាមាតិកាអប់រំ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិស្ស និស្សិត ប្រជាជនខ្មែរមូលអាចស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរដ៏ជូរចត់នេះដើម្បីសិក្សាស្រាវជ្រាវ និងចងចាំជារៀងរហូត។

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ ECCC លោក ហែម ក្រាញ់តូនី រំពឹងទុកថា បន្ទាប់ពីចុះ MOU គ្នារួចមក ស្ថាប័ន ECCC និង EBC នឹងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងជំនាញដែលមានលក្ខណៈពហុវិស័យ រួមទាំងធនធានមនុស្ស និងបទពិសោធន៍អនុវត្តល្អៗរបស់ ECCC ទៅក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរួមចំណែកដល់ការកសាងសមត្ថភាព និងផ្តល់សេវាសាធារណៈមួយប្រកបដោយគុណភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក