ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«ដំរីវត្តភ្នំ» ដែលល្បីឈ្មោះកាលពីទស្សវត្ស៨០ ស្លាប់នៅអាយុ៦៣ឆ្នាំ ដោយសារជំងឺធ្មេញ

មណ្ឌលគីរី៖ ដំរីញីមួយក្បាលឈ្មោះ «សំបូរ» ដែលទូទៅគេស្គាល់ថា «ដំរីវត្តភ្នំ» បានស្លាប់ហើយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយសារជំងឺធ្មេញ។ នេះបើតាមការផ្សាយរបស់ Elephant Valley Project។

បើតាមការបញ្ជាក់ពី Elephant Valley Project ដំរី«សំបូរ» បានស្លាប់ក្រោយពីបានឆ្លងមេរោគធ្មេញអស់ជាយូរមកហើយ។ មុន«សំបូរ» ស្លាប់ ស្ថានភាពសុខភាពរបស់«សំបូរ» បានធ្លាក់ចុះទ្រុឌទ្រោមអស់រយៈពេល១ខែចុងក្រោយនេះ។ «សំបូរ»ស្លាប់ក្នុងអាយុ៦៣ឆ្នាំ ហើយ«សំបូរ»បានចូលនិវត្តន៍អស់រយៈពេល៩ឆ្នាំ ហើយបន្តមករស់នៅខេត្តមណ្ឌលគិរី។

Elephant Valley Project បានរៀបរាប់ដូច្នេះថា៖ «យើងនឹងនឹកនាងយ៉ាងខ្លាំង ជាពិសេសលោក សុផល ដែលនៅមើលថែ នាងអស់រយៈពេល ២០ឆ្នាំមកហើយ»

ប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស បានបញ្ជាក់ប្រាប់EAC ថាលោកពិតជាសោកស្តាយចំពោះការបាត់បង់ដំរី «សំបូរ» ដែលជានិមិត្តរូបមួយនៃរមណីយដ្ឋានវត្តភ្នំកាលពីទសវត្សរ៍៧០ និង៨០។ លោកថា«សំបូរ» ត្រូវបានអង្គការថែរក្សាសត្វដំរីស្រុក(Elliy)យកទៅចិញ្ចឹមបីបាច់ថែរក្សាតាំងពីឆ្នាំ២០១៤មកម្ល៉េះស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

បើតាមលោក កែវ អូម៉ាលីស្ស បច្ចុប្បន្នមានសត្វដំរីចិញ្ចឹមចំនួន៧៥ក្បាល និងមានសត្វដំរីរស់នៅក្នុងព្រៃប្រមាណពី៤០០ទៅ៦០០ក្បាលនៅកម្ពុជា។

យោងតាមអង្គការ WWF អាយុរស់ទូទៅរបស់សត្វដំរីអាស៊ីមានអាយុប្រមាណ៦០ឆ្នាំនៅក្នុងព្រៃ ខណៈវាត្រូវការរបបអាហារប្រមាណ១៥០គីឡូក្រាមក្នុងមួយថ្ងៃ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក