ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«ស្ពានកោះនរា» ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២០តុលា

ភ្នំពេញ៖ «ស្ពានឆ្លងទន្លេពីកោះពេជ្រ ទៅកោះនរា» ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៦ព្រឹក ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។ បើតាមការផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ស្ពាននេះមានប្រវែង ៨៤៤ម ទទឹង ២៤,៥០ម មាន ២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរាផងដែរ។

ស្ពានកោះនរានេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។ ក្រោយបញ្ចប់សាងសង់ស្ពានមួយនេះ រាជរដ្ឋាភិបាលក៏គ្រោងសាងសង់ស្ពានឆ្លងទន្លេចំនួន២បន្ថែមទៀតនៅរាជធានីភ្នំពេញ គឺមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពាននៅម្តុំចាក់អង្រែឆ្លងទៅព្រែកប្រា៕

PHOTO: POV 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក