ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ដកហូតឡេ និងសារធាតុផ្សំរាប់រយគីឡូពីទីតាំងផលិតឡេក្លែងក្លាយមួយកន្លែងនៅខេត្តស្វាយរៀង

ស្វាយរៀង៖ កំលាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះដកហូតឡេ និងសារធាតុផ្សំរាប់រយគីឡូពីទីតាំងផលិតឡេក្លែងក្លាយមួយកន្លែងនៅខេត្តស្វាយរៀង។

កំលាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០២៣ នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតបាននូវ ឡេលាបខ្លួនម៉ាក Luxury super ២១កេស ចំនួន ៦០០គីឡូក្រាម ឡេលាបមុខ TD Night cream (ផលិតផលសំរេច) ចំនួន ៤០០គីឡូក្រាម ម៉ាស៊ីនក្រឡុកឡេចំនួន ៣៦គ្រឿង វត្ថុធាតុដើមផ្សំសំរាប់ផលិតឡេចំនួន ៩មុខ ១ ៨៦៨គីឡូក្រាម សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម ប្លាស្ទិកវេចខ្ចប់ ១៣កេស សំបកខ្លងសំរាប់វេចខ្ចប់ចំនួន ១០០៥គីឡូក្រាម។

ក្រោយពីបានការអនុញ្ញាតិពីព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះបានដកហូតវត្ថតាងទាំងអស់និងបិទផ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ និងលោក សុខ តាយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (មេការ) មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក