
លោក ឯម ច័ន្ទមករា ផ្ញើរសារគោរពជូនពរសម្ដេចនាយករដ្ឋមន្ត្រីក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា និងជាអគ្គលេខាក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានផ្ញើសារលិខិតគោរពអបអរសាទរជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសជម្រើនជន្មាយុគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ។
សារលិខិតអបអរជូនពររបស់លោក ឯម ច័ន្ទមករា ថ្លែងថា៖ «ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យសិរីមង្គលវិបុលសុខ មហាប្រសើរ ជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហោនក្ខត្តឫក្សប្រារព្ធខួបចម្រើនជន្មាយុគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ»។
លោក ឯម ច័ន្ទមករា ក៏បានជូនពរដល់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត មានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុប្រទេសឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយជានិច្ចនិរន្តរ៍៕