ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រួសារក្រីក្រ២៤២គ្រួសារ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

បន្ទាយមានជ័យ៖ គ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងដែលមានជីវភាពក្រីក្រចំនួន ២៤២គ្រួសារបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។

ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសារ និងក្រុមការងារពាក់ព័ន្ធ បាននាំយកអំណោយមនុស្សធម៌សាខា ទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន២៤២គ្រួសារ ដែលមកពីឃុំត់ត្រង់ស្រុកមង្គលបូរីចំនួន១០១គ្រួសារ សង្កាត់អូរអំបិលចំនួន៥០គ្រួសារ និងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណចំនួន៩១គ្រួសារ។

ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរ លោក អ៊ុ រាត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគឹតគួរពីសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត។

លោក អ៊ុ រាត្រី បានផ្តាំផ្ញើដល់ពលរដ្ឋដែលរងគ្រោះឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះក្មេងតូចៗកុំចុះលេងទឹក ដែលនាំអោយបាត់បង់ជីវិត ព្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះករណីក្មេងលង់ទឹកស្លាប់នៅស្រុកអូរជ្រៅ និងស្រុកមង្គលបូរីមានជាបន្តបន្ទាប់ និង ប្រុងប្រយ័ត្នដល់សត្វអស្សេរពិស ទាំងអស់គ្នា និងពេលរដូវទឹកសម្រកត្រូវចេះសម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីសុខភាពពលរដ្ឋគ្រប់ៗគ្នា។

គួរឱ្យដឹងដែរថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជា នាំមកចែកជូនគ្រួសាររងគ្រោះទទួលបាន អង្ករចំនួន ១៥គីឡូក្រាម, មីជាតិ១កេស, ត្រីខ១យួរ និងទឹកត្រី១យួរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក