ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី លើកទឹកចិត្តក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាដែលចាប់ផ្តើមការប្រកួតក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម

ចិន៖ ក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នឹងចាប់ផ្តើមការប្រកួត នៅក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ ព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣នេះ នៅទីក្រុងហាន់ចូវ ប្រទេសចិន។

លោក ហ៊ុន ម៉ានី បានបង្ហោះសារជូនពរ និង លើកទឹកចិត្តដល់ក្រុមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ នេះថា៖ «ក្នុងនាមខ្លួនខ្ញុំ និងសហការី នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សូមជូនពរដល់អត្តពលិកទាំងអស់ទទួលបានជោគជ័យលើបេសកកម្មតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអរគុណចំពោះគ្រូបង្វឹក ក្រុមការងារ និងអត្តពលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងកន្លងមក ទាំងការសម្របសម្រួលការងារ ការបង្វឹកបង្រៀន ក៏ដូចជាការប្រឹងប្រែងហ្វឹកហាត់ក្នុងគោលដៅដើម្បីទទួលបានលទ្ធផលល្អ។

លោកបានគូសបញ្ជាក់ថា៖ «ទោះបីជាលទ្ធផលនៃការប្រកួតយ៉ាងណាក៏ដោយ សូមចងចាំថា អ្នកទាំងអស់គ្នាដែលជាអត្តពលិកទាំងអស់តែងតែមានប្រជាជនកម្ពុជា នៅជាមួយគ្នាគាំទ្រ បង្ហាញភាសាបេះដូងសម្រាប់កម្ពុជា និងលើកទឹកចិត្តគ្រប់ពេលវេលាក្នុងស្មារតីលើសពីការប្រកួត #BeyondTheGames»

គួរឱ្យដឹងដែរថា កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកកីឡាជនពិការកម្ពុជា ៦ប្រភេទកីឡា ដោយក្នុងនោះ កីឡាប្រភេទជាក្រុមមានចំនួន២ គឺក្រុមបាល់ទះអង្គុយ បុរស ៨នាក់ និងកីឡាបាល់បោះជិះរទេះនារី ១២នាក់ និង ប្រភេទកីឡា៤ ប្រភេទផ្សេងទៀត អត្តពលិកម្នាក់ៗ ចូលរួមក្នុងកម្មវិធីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ASIAN Para Games លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក